ឧត្តមសេនីយ៍ឯក ស ថេត៖ ​សន្តិសុខ​និងសុវត្ថិភាពក្នុងទីប្រជុំជននៅ​ចិន​​ រៀបចំបានល្អ ​ដោយភាគច្រើន​ប្រើ​កាមេរ៉ា​សុវត្ថិភាព​

(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានសង្កេតមើលការរៀបចំសន្តិសុខ​ និងសុវត្ថិភាពជូនពលរដ្ឋនៅទីប្រជុំជននៅខេត្តតុងហ្គោន​ នៃសាធារណរដ្ឋប្រជាមានិតចិន​ ហើយយឃើញថារៀបចំបានល្អ​ ដោយភាគច្រើនប្រើកាមេរ៉ាសុវត្ថិភាព។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ឧត្តមសេនីយ៍ឯក ស ថេត បានឲ្យដឹងដែរថា នៅថ្ងៃទី១៥​ ខែឧសភា​នេះ​ ឯកឧត្តម និងប្រតិភូនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទស្សនកិច្ចរោងចក្រផលិតសម្ភារៈសម្រាប់យោធា​ និងប៉ូលីសនៅក្នុងខេត្តតុងហ្គោន នៃសាធារណរដ្ឋប្រជាមានិតចិន​។ ឯកឧត្តមបានអះអាងថា បន្ទាប់ពីខាងរោងចក្រធ្វើបទបង្ហាញ​ ឧបករណ៍មួយចំនួន​ អាចបំពេញតម្រូវការការងាររបស់សមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញបាន​។

សូមជម្រាបថា ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត កាលពីថ្ងៃទី១៣ ខែឧសភា បានដឹកនាំប្រតិភូ​ ទៅប្រទេស​ចិន ដើម្បីសិក្សាស្វែងយល់បច្ចេកវិទ្យាទំនើប​ៗ ដើម្បីជួយដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និង​បង្រ្កាបបទល្មើសនៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង