ប៉េកាំង៖ ចិនគ្មានជម្រើសផ្សេងក្រៅតែពីសងសឹកអាមេរិកវិញនោះទេ

មន្ត្រីក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានថ្លែងនៅថ្ងៃពុធ ទី១៥ ខែឧសភានេះថា ចិនគ្មានជម្រើសផ្សេងទេ ក្រៅតែពីសងសឹកសហរដ្ឋអាមេរិកវិញ ក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលបញ្ឆេះឡើងដោយលោក ដូណាល់ ត្រាំ ។

ចិនបានសម្រេចសងសឹកអាមេរិកវិញ ដោយដំឡើងពន្ធគយក្នុងអត្រា២៥% លើទំនិញនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់៦០ពាន់លានដុល្លារ ខណៈដែលអាមេរិក បានសម្រេចដំឡើងពន្ធក្នុងអត្រា២៥%ដែរ លើទំនិញរបស់ចិនក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ ។

សូមបញ្ជាក់ជូនថា ការសងសឹកគ្នាទៅវិញទៅមករវាងចិន និងអាមេរិក ដោយដំឡើងពន្ធពាណិជ្ជកម្ម ត្រូវបានធ្វើឡើងក្រោយពីកិច្ចចរចារវាងប្រទេសទាំងពីរ បានទទួលបរាជ័យកាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន ៕លីលី

អត្ថបទដែលជាប់ទាក់ទង