អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF)​ ប្រារព្ធ​ខួប​១៥​ឆ្នាំ​ នៃ​ការ​ជួយ​សហគមន៍​ស្ទឹង​មាន​ជ័យ​

(​ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១៩​ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈានមុខ​គេ​ ប្រារព្ធ​ខួប​គម្រប់​១៥​ឆ្នាំ​ របស់​ខ្លួន​ជាមួយនឹង​ការ​រៀបចំ​មហោស្រព​តាម​ផ្លូវ​ពេញ​មួយ​ថ្ងៃ​សម្រាប់​កុមារ​ និង​គ្រួសារ​ក្រីក្រ​ដែល​ CCF​ជួយ​ក្នុង​សហគមន៍​ស្ទឹង​មាន​ជ័យ​ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​សម្ដេច​ ស៊ី​សុវត្ថិ​ ពង្ស​នារី​មុនី​ពង្ស​ មន្ត្រី​សហគមន៍​ និង​ប្រជាជន​ក្នុង​តំបន់​ស្ទឹង​មាន​ជ័យ​។​

​បន្ទាប់​ពី​ពិធី​បើក​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​សម្ដេច​ ស៊ី​សុវត្ថិ​ ពង្ស​នារី​មុនី​ពង្ស​ ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ សីហ​មុនី​ មាន​មហោស្រព​តាម​ផ្លូវ​សម្រាប់​សហគមន៍​ជាមួយនឹង​ការ​ប្រគុំ​តន្ត្រី​ផ្ទាល់​ និង​ការ​លេង​ហ្គេ​ម​ផ្សេងៗ​។​

​ទន្ទឹម​នឹង​ការ​ប្រារព្ធ​ខួប​ទី​១៥​ឆ្នាំ​ របស់​ CCF​ ក៏​មានការ​ប្រារព្ធ​ពិធី​អបអរ​ស្នាដៃ​ ដែល​សម្រេច​បាន​ដោយ​កុមារ​ និង​គ្រួសារ​តំបន់​ស្ទឹង​មាន​ជ័យ​ផង​ដែរ​។​

​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ចាប់ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​២០០៤​ ដោយ​ការ​មើលថែ​សុខភាព​ និង​សុខុមាលភាព​កុមារ​៤៥​នាក់​ ដែល​រស់នៅ​លើ​អតីត​ទីលាន​ចាក់សម្រាម​ក្រុង​។​ សព្វថ្ងៃ​មាន​សិស្ស​ប្រហែល​ ២,០០០​នាក់​ កំពុង​ឆ្ពោះទៅ​រក​អនាគត​ភ្លឺស្វាង​សម្រាប់​ខ្លួនឯង​ និង​ក្រុម​គ្រួសារ​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​ស៊ី​សុវត្ថិ​ ពង្ស​នារី​មុនី​ពង្ស​ បាន​បើក​កម្មវិធី​ជា​ផ្លូវការ​ជាមួយ​លោក​ Scott​ Neeson​ជា​ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​របស់​ CCF​ នៅ​ចំពោះ​មុខ​មនុស្ស​ជាង​ ៣,០០០​នាក់​ តាម​ការ​គ្រោងទុក​។​ ​ភ្ញៀវ​កិត្តិយស​រួម​មាន​សម្ដេច​ស​ង្ស​ បួរ​ គ្រី​ ភ្ញៀវ​ និង​អ្នក​ឧ​ត្ថ​ម្ភ​អន្តរជាតិ​ បុគ្គលិក​ CCF​និង​កុមារ​ និង​គ្រួសារ​របស់​ CCF​។​

“១៥​ឆ្នាំ​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ មាន​ទាំង​បញ្ហា​ប្រឈម​ និង​ជោគជ័យ​ក្នុង​ឆាកជីវិត​របស់ខ្ញុំ​”
​នេះ​បើ​តាម​ពាក្យ​សម្ដី​របស់​លោក​ Scott​ Neeson​។​ “​ខ្ញុំ​មាន​មោ​ទ​ភាព​ក្រៃ​លែង​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ប្រែ​មុខមាត់​ខ្លាំង​ដែល​ CCF​ សម្រេច​បាន​ជូន​ដល់​តំបន់​ស្ទឹង​មាន​ជ័យ​និង​សូម​អរគុណ​ជា​អនេក​កប្ប​ការ​ចំពោះ​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ឧបត្ថម្ភ​ខ្ញុំ​ និង​CCF​នៅ​ក្នុង​ដំណើរ​មួយ​នេះ​។​”

CCF​មាន​ចក្ខុវិស័យ​ដឹកនាំ​សហគមន៍​ចេញ​ផុត​ពី​ភាព​ក្រីក្រ​និង​ឆ្ពោះទៅ​កាន់​សករាជ​ថ្មី​មួយ​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​និង​លទ្ធភាព​ ក្នុង​ការ​កែប្រែ​ជីវិត​តាម​រយៈ​ការ​អប់រំ​។​

“CCF​ បាន​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​កែប្រែ​សហគមន៍​។​ មូលនិធិ​នេះ​បាន​ពង្រីក​ការ​អប់រំ​ទៅ​ដល់​កុមារ​ក្រីក្រ​ជា​ច្រើន​។​មុន​មាន​ CCF​ ក្មេងៗ​ត្រូវ​ដើ​ក​រុករក​ក្នុង​គំនរ​សម្រាម​ពោល​គឺ​ពួក​គេ​មិន​មាន​ភ​ព្វ​សំណាង​បាន​ទទួល​ការ​អប់រំ​នោះ​ឡើយ​។​ ឥឡូវនេះ​កុមារ​បាន​ចូល​សាលា​ហើយ​”​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ ទូច​ សំ​អុល​ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ 2​។​ “​ខ្ញុំ​ចង់​ជួយ​ឲ្យ​ CCF​បន្ត​វត្ត​មាននៅ​ក្នុង​សហគមន៍​យូរអង្វែង​តទៅ​មុខ​ទៀត​ពីព្រោះ​ពួក​គេ​នឹង​បន្ត​ជួយ​ដល់​រដ្ឋាភិបាល​វិញ​នា​អនាគត​។​”

​ក្រៅពី​កម្មវិធី​អប់រំ​ CCF​ ក៏​ផ្ដល់​ការ​ថែទាំ​សុខភាព​ផង​ដែរ​ តាម​រយៈ​ការ​ផ្ដល់​ការ​ព្យាបាល​ជាង​ ៣០,០០០​លើក​ ក្នុង​មួយ​ឆ្នាំ​ បរិក្ខារ​ថែទាំ​កុមារ​ កម្មវិធី​ជីដូន​សម្រាប់​សមាជិក​ចាស់ជរា​ក្នុង​សហគមន៍​ និង​កម្មវិធី​ថែទាំ​មាតា​ដែល​សម្រេច​បាន​អត្រា​មរណភាព​មាតា​ 0%​ ក្នុង​ចំណោម​កំណើត​ជាង​១,២០០​ករណី​។​ តាំងពី​ឆ្នាំ​ ២០១៣​មក​ លំនៅ​ដ្ឋា​ន​៤៦០​ខ្នង​ត្រូវ​បាន​សាងសង់​ជូន​ប្រជាជន​២,៥០០​គ្រួសារ​។​

​ក្នុង​ចំណោម​សិស្ស​បញ្ចប់​ការ​សិក្សា​៣០​នាក់​ ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​នៅ​ដំណាច់ឆ្នាំ​២០១៨​ អ្នកខ្លះ​ជា​កុមារ​ដំបូង​គេ​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ទីលាន​ចាក់សម្រាម​ក្នុង​ឆ្នាំ​២០០៤/៥​។​

“​អារម្មណ៍​ដែល​ដឹង​ថា​ កុមារ​ក្នុង​ចំណោម​សិស្ស​បញ្ចប់​ការ​សិក្សា​របស់​ CCF​ ទាំងនេះ​ និង​ចៅៗ​ និង​អ្នក​ជំនាន់​ក្រោយ​ នឹង​លែង​ស្គាល់​ភាព​ក្រីក្រ​ និង​អ​សុច​ភាព​បែប​នេះ​ទៀត​ គឺជា​អារម្មណ៍​សប្បាយ​ពេញចិត្ត​មិន​អាច​ប្រៀប​បាន​។​ ខ្ញុំ​សូម​អរគុណ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​ខ្ញុំ​ពេល​ដែល​ខ្ញុំ​នៅ​ទី​នេះ​ និង​បាន​ទទួលយក​ខ្ញុំ​ជា​សមាជិក​ម្នាក់​”​ នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​ Scott​ Neeson​ ៕


អត្ថបទដែលជាប់ទាក់ទង