ប្រមុខ UN ព្រមាន​ពីការប្រែប្រួល​អាកាសធាតុ ប៉ះពាល់ដល់​ពិភពលោក​ទាំងមូល

​(បរទេស)៖ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​​លោក ​Antonio Guterres បានអំពាវនាវឲ្យមានការគាំទ្រ​ពី​អន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ក្នុងកំលុងដំណើរទស្សនកិច្​ចរបស់លោក នៅក្នុងប្រទេសហ្វ៊ីជី នៅថ្ងៃពុធនេះ។

លោក ​Antonio បានព្រមានថា ​ការកើនឡើងកម្តៅផែនដីបានធ្វើឲ្យប៉ះពាល់ដល់ពិភពលោកទាំងមូល​។ ហើយបណ្តារដ្ឋ​ស្ថិតតាម​កោះប៉ាស៊ីហ្វិក ត្រូវតែបញ្ចេញយោបល់អំពីការប្រែប្រួលអាកាសធាតុ។

​សូមជម្រាបថា​ អគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមវេទិកាកោះប៉ាស៊ីហ្វិក នៅក្នុងរដ្ឋធានី​ស៊ូវ៉ា ប្រទេសហ្វ៊ីជី ​ជាកន្លែងដែលលោកនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល មកពីបណ្តាប្រទេសជា​សមាជិកជាច្រើនទៀត៕​ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង