ជ​ញ្ចី​ង​ចេះ​តែ​ថ្លឹង​ ឡាន​ចេះ​តែ​ផ្ទុក​លើស​ចំណុះ​ ផ្លូវ​ចេះ​តែ​ខូច​ តើ​ពិតជា​គ្មាន​មន្ដ្រី​ពាក់ព័ន្ធ​ណា​អាច​ ថែទាំ​ និង​ជួសជុល​បាន​មែន​ទេ​?

(​សៀមរាប​)៖​ ​ក្រោយ​ពី​មាន​ចំ​ង​ល់​ពី​មហាជន​ថា​ ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប​ ហាក់​រង​ការ​ខូចខាត​យ៉ាងដំណំ​ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​មិនឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ថែទាំ​ និង​ជួសជុល​ផ្លូវ​ទាំងនោះ​នៅឡើយ​ ខណៈ​ រដូវវស្សា​ឈាន​ចូល​មក​ដល់​ ធ្វើ​ឲ្យ​ផ្លូវ​មួយ​ចំនួន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទៅៗ​។​ ជ​ញ្ចី​ង​ចេះ​តែ​ថ្លឹង​ ឡាន​ចេះ​តែ​ផ្ទុក​លើស​ចំណុះ​ ផ្លូវ​ចេះ​តែ​ខូច​ តើ​ពិតជា​គ្មាន​មន្ដ្រី​ពាក់ព័ន្ធ​ណា​អាច​ ថែទាំ​ និង​ជួសជុល​បាន​មែន​ទេ​?

​ក្នុង​នោះ​ផ្លូវ​មួយ​ចំនួន​នៅ​កណ្ដាល​ក្រុង​សៀមរាប​ កំពុង​រង​ការ​ខូច​ជា​បន្តបន្ទាប់​យ៉ាងធ្ងន់ធ្ងរ​ ដូច​ជា​ផ្លូវ​ក្រ​វ៉ា​ត់់​ក្រុង​ ផ្លូវ​តា​អ៊ុ​ច​ ផ្លូវ​មុខ​សមាគម​វៀតណាម​ជាដើម​ ក្រៅពី​ផ្លូវ​ខាងលើ​ ក៏​នៅ​មាន​ផ្លូវ​ជា​ច្រើន​ទៀត​ដែល​កំពុង​រង​ការ​ខូចខាត​ផង​ដែរ​។​

​ទទឹម​នឹង​ផ្លូវ​ខូច​យ៉ាងច្រើន​នៅ​ខេត្តសៀមរាប​ គេ​ឃើញ​មាន​ជញ្ជីង​ថ្លឹង​រថយន្ត​ដល់​ទៅ​២​កន្លែង​ គឺ​ក្នុងស្រុក​ពួក​ និង​ស្រុក​ប្រាសាទបាគង​ នៃ​ខេត្តសៀមរាប​ រង់ចាំ​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​ទម្ងន់​ ដឹក​ឆ្លងកាត់​។​ ប៉ុន្តែ​ករណី​ខាងលើ​នេះ​ មហាជន​ឆ្ងល់​ថា​ ហេតុ​អ្វី​បានជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​រថយន្ត​ធន់​ធំ​វែងៗ​ ដឹក​ឆ្លងកាត់​ជ​ញ្ចី​ង​ ទាំង​២​ខាងលើ​យ៉ាង​រំភើយ​ ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​អ្វី​ឡើយ​ ហើយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មន្ត្រី​ឈរជើង​នៅ​ទីនោះ​មិន​កាក់​រថយន្ត​ធំៗ​ទាំងនោះ​ ដើម្បី​ទម្លាក់​ឥ​វ៉ា​ន់​ដែល​គេ​សង្ស័យ​ថា​ ដឹក​លើស​ទម្ងន់​នោះ​ឡើយ​!​។​ គេ​សង្ស័យ​ថា​ ករណី​នេះ​អាច​នឹង​បណ្តាល​ឲ្យ​ផ្លូវ​ ថ្នល់​ ក្នុង​ខេត្ត​ ពិសេស​ក្នុង​ក្រុង​សៀមរាប​ កាន់តែ​ផុយ​ កាន់តែ​ស្រួយ​ ហើយ​ឈាន​ទៅ​ជា​ពុក​ ផុយ​ រលួយ​ ជា​បន្តបន្ទាប់​ តាម​ប្រព័ន្ធ​ជាក់​ជា​មិន​ខាន​ឡើយ​។​

​ម​ជ្ឍ​ដ្ឋា​ន​នានា​តែងតែមាន​ចំ​ង​ល់​ថា​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ​នៅ​ខេត្តសៀមរាប​ បាន​រីកមុខ​មាត់​ថ្មី​ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ មួយ​ចំនួន​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ ប៉ុន្តែ​បញ្ហា​មួយ​ចំនួន​ ហាក់បី​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ ដូច​ជា​បញ្ហា​ការ​ដាក់​ប្រព័ន្ធ​លូ​ មានការ​យឺតយ៉ាវ​ ផ្លូវ​ខ្លះ​គ្មាន​ការ​ជួសជុល​ ជា​ហេតុ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ មិន​សប្បាយចិត្ត​ និង​រិះគន់​ជា​បន្តបន្ទាប់​។​

ប្រជាពលរដ្ឋ​សំណូមពរ​ និង​ សង្ឃឹមថា​ លោក​ ទៀ​ សីហា​ អភិបាលខេត្ត​សៀមរាប​ ដែល​ទើប​ឡើង​កាន់​ដំណែង​ថ្មីៗ​ នឹង​ប្រឹង​ធ្វើការ​អភិវឌ្ឍ​ផ្លូវ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​ និង​អាច​ល្អ​ជាង​មុន​ជាដើម​៕​ (​ SN-​ប៊ុ​ន​រិ​ទ្ធី​)


អត្ថបទដែលជាប់ទាក់ទង