Caracas៖ បក្សប្រឆាំងវែណេស៊ុយអេឡាស្វែងរកជំនួយយោធាពីអាមេរិក

លោក Juan Guaido ប្រធានគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា បាននិយាយនៅថ្ងៃពុធ ទី១៥ ខែឧសភានេះថា គណបក្សប្រឆាំងកំពុងស្វែងរកជំនួយផ្នែកយោធាពីសហរដ្ឋអាមេរិក ដើម្បីនាំយកប្រជាធិបតេយ្យចូលក្នុងប្រទេសនេះ ។

លោក Juan Guaido បានបន្ថែមថា គណៈប្រតិភូរបស់លោក បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិករួចហើយ ហើយគណៈប្រតិភូ នឹងជួបពិភាក្សាជាមួយមន្ត្រីមន្ទីរបញ្ចកោណអាមរិក ក្នុងបំណងសុំជំនួយផ្នែកយោធា ។

សូមរំលឹកជូនថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ គណបក្សប្រឆាំងវែណេស៊ុយអេឡា ដោយមានការជួយជ្រោមជ្រែងពីអាមេរិក បានរៀបចំគម្រោងធ្វើរដ្ឋប្រហារមួយ ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលវែណេស៊ុយអេឡា ប៉ុន្តែរដ្ឋប្រហារនោះបានទទួលបរាជ័យទាំងស្រុង ៕លីលី

អត្ថបទដែលជាប់ទាក់ទង