Riyadh៖ យន្តហោះ ​ដ្រូន ​វាយប្រហារទីតាំង​បូមប្រេង​ពីរកន្លែង​របស់​អារ៉ាប៊ី សាអូឌីត

( អារ៉ាប៊ី សាអូឌីត)៖ រដ្ឋមន្ត្រីការបរទេស​របស់ប្រទេសអារ៉ាប៊ី សាអូឌីត លោក Adel al-Jubeir បានប្រកាស​កាល​ពីថ្ងៃអង្គារ ទី១៤ ​ខែឧសភា​ថា យន្តហោះចម្បាំង​គ្មានមនុស្ស​បើកបរ (Armed Drone) បានវាយប្រហារទៅលើ​ទីតាំង​បូមប្រេងចំនួនពីរ​កន្លែ​ង​របស់​ប្រទេស​នេះ ។

លោក Adel al-Jubeir ​បានបន្ថែមថា គេនៅមិនទាន់ដឹងថាតើជនណានៅពីក្រោយ​ការវាយប្រហារ​ ដោយយន្តហោះ ដ្រូន នេះទេ ​ប៉ុន្តែការវាយប្រហារនេះ ត្រូវបានធ្វើឡើង ខណៈដែលអាមេរិក និងអ៊ីរ៉ង់ មានភាពតានតឹង ។

សូមរំលឹកជូនថា​ កាលពីថ្ងៃចន្ទ ទី១៣ ខែឧសភាដដែលនេះ​ នាវាដឹកប្រេងចំនួនពីរគ្រឿងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ​ក៏ទទួលរងនូវការវាយប្រហារ​វិច្ឆេទកម្ម​ប្រហាក់​ប្រហែល​គ្នានេះ​ដែរ។ អ្នកប្រព្រឹត្ត ក៏​នៅ​តែរក​មិន​ទាន់​ឃើញ​៕ ​លីលី

អត្ថបទដែលជាប់ទាក់ទង