ជំនន់​ទឹក​ភ្លៀង វាយ​ប្រហារ​តំបន់​ភាគ​ខាងជើង ប្រទេស​អ៊ីតាលី

(អ៊ីតាលី)៖ ភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានទឹកជំនន់នៅក្នុងតំបន់ភាគខាងជើង​ប្រទេសអ៊ីតាលី នាប៉ុន្មាន​ថ្ងៃចុងក្រោយនេះ រួមផ្សំជាមួយនឹងសីតុណ្ហភាព​ចុះទាប ខុសប្រក្រតី ក្នុងខែឧសភានេះ​ផងដែរ។

​មនុស្ស ២​នាក់ ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​ជួយសង្គ្រោះ​ចេញ​ពី​លំនៅ​ស្ថាន​របស់ពួកគេ ដែល​ត្រូវ​បាន​ទឹក​ជន់​លិច​​។​

សាលារៀន នៅ​​ខេត្ត​ ​Cesena និង​​ Ravenna ​បាន​បិទទ្វារ​ដោយ​សារ​អាកាស​ធាតុ​មិន​ល្អ ហើយអាកាស​យានដ្ឋាន​អន្តរជាតិ​ទីក្រុង​ Milan ​ត្រូវបានបិទបណ្ដោះអាសន្ន ​ដោយសារព្យុះ​ដុំព្រិល​ទឹកកក​ដ៏ខ្លាំង៕​ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង