ស៊ន សៀវ​ម៉ី ត្រូវ​ប្រកួត​ដំបូង ជាមួយ​កីឡាការិនី​អ៊ីតាលី ក្នុង​ជើងឯក​តេ​ក្វាន់​ដូ​ពិភពលោក​

(​អង់គ្លេស​)៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ​ជើងឯក​ពិភពលោក ២០១៩ ( Manchester World Taekwondo Championships) ចាប់ផ្តើម​ការប្រកួត​ផ្លូវការ​ថ្ងៃនេះ​ហើយ​នៅ​ទីក្រុង Manchester ចក្រភព​អង់គ្លេស​។​

កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បើកយុទ្ធនាការប្រកួតស្វែងរកមេដាយពិភពលោកលើកនេះដោយត្រូវប៉ះកីឡាការិនីអ៊ីតាលី Marist ella Smiraglia ក្នុងវិញ្ញាសាក្រោម៧៣គីឡូក្រាម។ បើឈ្នះកីឡាការិនីកម្ពុជារូបនេះត្រូវទៅជួប កីឡការិនីស៊ែប៊ី Malica Mandic៕

អត្ថបទដែលជាប់ទាក់ទង