ជាការគួរឲ្យភ្ញាក់ផ្អើល! ប្រធានាធិបតីចិន រៀបចំពិធីចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ

ជាការគួរអោយភ្ញាក់ផ្អើល ដែលក្នុងពិធីជប់លៀងភ្ញៀវជាន់ខ្ពស់អន្តរជាតិក្នុងវិមានសភាប្រជាជន លោកប្រធា​នា​ធិ​បតីចិន ស៊ីស៊ិនពីង និង ភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាព្រះមហាក្សត្រខ្មែរយើងក្នុងពេលនោះដែរ – Great Hall of the People. May 14, 2019. ។ នេះបើយោងតាមគណនីហ្វេសប៊ុក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៤ ខែឧសភានេះ។

តាមរយៈរូបថតមួយសន្លឹកនេះ ត្រូវបានគេដឹងថា ថ្នាក់ដឹកនាំចិនបានរៀបចំពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះ​បរម​នាថ​ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាង​ចូលរួម​សន្និសីទ​ស្ដីពី​កិច្ច​សន្ទនា​អរិយធម៌​អាស៊ី​លើកទី១​ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន តបតាមការយាងរបស់លោក ស៊ី ជីនពីង។

​ជា​ការ​កត់សម្គាល់​ ​ព្រះរាជ​ដំណើរ​លើក​នេះ ​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល កំពុង​អបអរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ថ្វាយព្រះ​អង្គ។ ព្រះមហាក្សត្រ​ទ្រង់​ចម្រើន​ព្រះជន្ម​គម្រប់​ ៦៦ ព្រះវស្សា​យាង​ចូល ៦៧ ព្រះវស្សា​ ក្នុង​សប្ដាហ៍​នេះ។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ​ ស្ដេចយាងចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន តាមព្រះទីនាំងយន្តហោះពិសេស កាលពីព្រឹក​ថ្ងៃ​ទី​១៣​ ខែឧសភា។ ព្រះអង្គនឹងយាងនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ ខែឧសភា ក្រោយ​បញ្ចប់វេទិកា៕

អត្ថបទដែលជាប់ទាក់ទង