វ៉ាស៊ីនតោន៖ អាមេរិកចង់ឲ្យឥណ្ឌាទិញមីស៊ីលពីខ្លួនវិញ កុំទិញពីរុស្ស៊ី

RT បានចុះផ្សាយថា សហរដ្ឋអាមេរិកចង់អោយប្រទេសឥណ្ឌាទិញប្រព័ន្ធការពារមីស៊ីល THAAD និងមីស៊ីល Patriots ពីខ្លួនវិញ ដោយកុំអោយឥណ្ឌាទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ីទៅតាមកិច្ចសន្យា ។

ការបង្ហើបបែបនេះ ត្រូវបានធ្វើឡើងក្រោយពីអាមេរិកបានគម្រាមដាក់ទណ្ឌកម្មលើឥណ្ឌា បើឥណ្ឌាហ៊ានទិញមីស៊ីលS-400 ពីរុស្ស៊ី ប៉ុន្តែឥណ្ឌាមិនញញើតនឹងការគម្រាមពីអាមេរិក និងបានចុះកិច្ចព្រមព្រៀងទិញមីស៊ីលS-400 ពីរុស្ស៊ី ។

សូមបញ្ជាក់ជូនថា ឥណ្ឌាបានចំណាយទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារក្នុងការទិញមីស៊ីល S-400 ពីរុស្ស៊ី ហើយឥណ្ឌានឹងមិនលុបកិច្ចសន្យាជាមួយរុស្ស៊ី និងបែរមកទិញប្រព័ន្ធការពារមីស៊ីល THAAD និងមីស៊ីល Patriots ពីអាមេរិកនោះទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង