Alaska៖ មនុស្ស៥នាក់ស្លាប់ក្នុងឧបទ្ទវហេតុយន្តហោះបុកគ្នានៅអាមេរិក

ជលផលិកយាន (យន្តហោះដែលចុះលើគោកក៏បាន និងចុះលើទឹកក៏បាន) ចំនួនពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងលើអាកាស នៅថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីក្រុង Ketchikan រដ្ឋ Alaska សសហរដ្ឋអាមេរិក ដែលនេះបើតាមការចុះផ្សាយរបស់ RT។

ឧបទ្ទវហេតុនេះ បានបណ្តាលអោយមនុស្សចំនួន៥នាក់បានបាត់បង់ជីវិត មនុស្សចំនួន១០នាក់បានរងរបួស និងមនុស្សម្នាក់ទៀតបានបាត់ខ្លួន ខណៈដែលជលផលិកយានទាំងពីរគ្រឿងនោះ បានដឹកមនុស្សសរុបចំនួន១៦នាក់ និងធ្លាក់ចូលទៅក្នុងសមុទ្រទាំងពីរគ្រឿង ក្រោយពីបានបុកគ្នានៅលើអាកាស ។

មូលហេតុដែលនាំអោយជលផលិកយានទាំងពីរគ្រឿងនេះបុកគ្នា គឺដោយសារតែការធ្វេសប្រហែសរបស់អ្នកបើកបរ ហើយក្រុមជួយសង្គ្រោះកំពុងតាមស្វែងរកមនុស្សម្នាក់ដែលបានបាត់ខ្លួន ៕លីលី

អត្ថបទដែលជាប់ទាក់ទង