ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យជន់លិចផ្ទះរាប់រយខ្នងនៅប្រទេសបូស្នី

(បរទេស)៖ ផ្ទះរាប់រយខ្នងត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ភាគខាងជើងនិងភាគកណ្តាល​​ប្រទេសបូស្នី កាលពីថ្ងៃចន្ទ។

ទីប្រជុំជន Maglaj, Cazin និង Bosanska Krupa បានរងគ្រោះដោយទឹកជំនន់យ៉ាងគំហុក។

អាជ្ញាធរក្នុងតំបន់បានប្រកាសពីភាពអាសន្ននៃគ្រោះធម្មជាតិកាលពីល្ងាចថ្ងៃចន្ទ។ ហើយលក្ខខណ្ឌអាកាសធាតុត្រជាក់និងភ្លៀងមិនប្រក្រតីត្រូវបានគេព្យាករ​ថានឹងបន្ត​ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង