ប៉េកាំង៖ យន្តហោះដឹកជំនួយមនុស្សធម៌របស់ចិន បានទៅដល់វែណេស៊ុយអេឡាហើយ

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយនៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះថា យន្តហោះដឹកជំនួយរបស់ប្រទេសនេះ ដែលដឹកជំនួយថ្នាំពេទ្យប្រមាណ៦៥តោន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Maiquetia Simon Bolivar នៅទីក្រង Caracas ប្រទេសវែណេស៊ុយអេឡា ។

លោក Geng Shuang បានបន្ថែមថា យន្តហោះដឹកជំនួយចិន បានចាកចេញពីទីក្រុង សៀងហៃ កាលពីរសៀលថ្ងៃចន្ទ ទី១៣ ខែឧសភានេះ ដោយចុះចតនៅអាកាសយានដ្ឋានក្នុង ទីក្រុង Madrid ប្រទេសអេស្ប៉ាញ មុនពេលហោះហើរត្រង់ទៅចុះចតនៅប្រទេសវែណេស៊ុយអេឡា ។

អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានប្រកាសច្រានចោលផងដែរ នូវពាក្យចចាមអារ៉ាមថា យន្តហោះជំនួយចិន មិនមែនដឹកតែជំនួយថ្នាំពេទ្យអោយវែណេស៊ុយអេឡាទេ យន្តហោះនេះក៏ដឹកទាហានជំនាញចំនួន១២០នាក់ផងដែរ ដើម្បីជួយពង្រឹងជំហររដ្ឋាភិបាលវែណេស៊ិយអេឡា ៕លីលី

អត្ថបទដែលជាប់ទាក់ទង