ពលរដ្ឋកូរ៉េខាងជើងចាប់ផ្តើមដាំដុះដំណាំស្រូវតាមផែនការរដ្ឋ

(ព្យុងយ៉ាង)៖ ប្រជាកសិករកូរ៉េខាងជើងបានចាប់ផ្តើមដាំដុះដំណាំស្រូវនៅទូទាំងប្រទេស​កាលពីថ្ងៃអាទិត្យ។

​ភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានឲ្យដឹងថាកសិករកំពុងស្ទូងសំណាបនៅក្នុងវាលស្រែនៅទីក្រុង​ Nampho ​ជាកន្លែងដែលអតីតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ីល​ បានទៅដាំស្រូវកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧១។

អាជ្ញាធរក្នុងស្រុក​ Kangso បាននិយាយថា ពួកគេបានរំពឹងថានឹងសម្រេចបាននូវគោលដៅផលិតកម្មស្រូវដែលត្រូវបានកំណត់ដោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងការប្រជុំបក្សកាលពីពេលថ្មីៗនេះ៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង