«​បឹង​ពារាំង​»​ នៃ​ ខេត្តសៀមរាប​ មាន​តំបន់​ទេសចរណ៍​ថ្មី​ ធម្មជាតិ​លម្អ​ដោយ​សត្វ​ជាង​៣០០​ប្រភេទ​ ដែល​មិន​អាច​បំភ្លេច​បាន​!

(​សៀមរាប​)៖​ «​បឹង​ពារាំង​»​ បាន​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​ថ្មី​ មិន​ថា​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ទេ​ បន្ទាប់​ពី​ទស្សនា​ប្រាសាទ​នានា​រួច​ហើយ​ តែងតែ​បន្ត​ទៅ​ទស្សនា​នៅ​ទីនោះ​ ដែល​ជា​តំបន់​ទេសចរ​ថ្មី​កំពុង​ល្បីល្បាញ​ និង​ក៏​ជា​គោលដៅ​បន្ទាប់​សម្រាប់​ភ្ញៀវ​ទេសចរ​ដែរ​។​

«​បឹង​ពារាំង​»​ ជា​តំបន់​មួយ​មាន​ប្រព័ន្ធ​ជីវចម្រុះ​ធម្មជាតិ​យ៉ាង​ស្រស់បំព្រង​ និង​ជា​ជម្រក​ដ៏​សុខសាន្ត​សម្រាប់​សត្វ​បក្សី​ជាង​៣០០​ប្រភេទ​រស់នៅ​ ដោយ​បង្កើត​បាន​នូវ​ភាព​ទាក់ទាញ​ ចងចិត្ត​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឲ្យ​ធូ​ស្បើយ​ក្នុង​អារម្មណ៍​ សប្បាយ​រី​យ​រាយ​ និង​ទេសភាព​ធម្មជាតិ​ទាំងនោះ​។​

«​បឹង​ពារាំង​»​ ជាមួយនឹង​ចរន្តទឹក​បឹង​ទន្លេសាប​ មានព្រៃ​លិច​ទឹក​ ប្រព័ន្ធ​ជីវៈចម្រុះ​យ៉ាង​សម្បូរ​បែប​ រួម​ទាំង​ហ្វូង​សត្វ​ស្លាប​ រស់នៅ​រក​ចំណីអាហារ​បង្កើត​បានជា​ផ្ទាំងទស្សនីយភាព​ដ៏​ស្រស់​ប្រណីត​ មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទៅ​ទស្សនា​ជា​រៀងរាល់ថ្ងៃ​!​។​

«​បឹង​ពារាំង​»​ ដែល​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​នេះ​ ស្ថិត​នៅ​តាម​ជម្រាល​នៃ​ទំនាប​លិច​ទឹក​បឹង​ទន្លេសាប​ ភាគ​ខាងត្បូង​ទីរួមខេត្ត​សៀមរាប​ ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ ស្ថិត​ក្នុង​សង្កាត់​ជ្រាវ​ ជាប់​ព្រំប្រទល់​សង្កាត់​សៀមរាប​និង​សង្កាត់​ចុង​ឃ្នៀស​ ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​ប្រធាន​សហគមន៍​ទេសចរណ៍​ វប្បធម៌​ធម្មជាតិ​ «​បឹង​ពារាំង​»​ លោក​ គង់​ មង្គល​ បានឱ្យ​ដឹង​ថា​ ក្រៅពី​សកម្មភាព​ ទប់ស្កាត់​ ការពារ​បទល្មើស​ជលផល​ ការពារ​ព្រៃ​លិច​ទឹក​ និង​ការពារ​ហ្វូង​សត្វ​ស្លាប​ទឹក​ក្នុង​តំបន់​បឹង​ពារាំង​នេះ​ សហគមន៍​មាន​គោលដៅ​ប្រែក្លាយ​តំបន់​នេះ​ឱ្យទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ ព្រោះ​ជា​តំបន់​មួយ​ដែល​មាន​សក្តានុពល​ធម្មជាតិ​អំណោយផល​ស្រាប់​។​

«​បឹង​ពារាំង​»​ ជា​បឹង​ធម្មជាតិ​មួយ​ សម្បូរ​ធនធានធម្មជាតិ​ ដូច​ជា​មច្ឆា​ជាតិ​ សត្វ​ស្លាប​ និង​ ជីវៈចម្រុះ​ ដែល​ត្រូវ​បាន​ថែរក្សា​ការពារ​យ៉ាង​ខ្លាំង​ និង​យកចិត្តទុកដាក់​ពី​សហគមន៍​។​

​អ្នក​ថតរូប​សត្វ​នៅ​តំបន់​បឹង​ពារាំង​នេះ​ លោក​ វ៉​ន​ សម្បូរ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ «​បឹង​ពារាំង​»​ មាន​សត្វ​ស្លាប​ជាង​៣០០​ប្រភេទ​ ដែល​រួម​មាន​ដូច​ជា​៖​ រនាល​ ស​ &​ nbsp;​ /​ រនាល​ពណ៌​ /​ ត្រដក​តូច​ /​ ទុង​ប្រផេះ​ /​ ទាកាប៉ា​ព្រៃ​ /​ ទាកាប​ព្រៃ​ /​ ប្រវឹក​ /​ ត្រ​យ៉ង​ខ្លួន​ ស​ /​ ស្មោញ​ /​ អក​ត្រី​ក្បាល​ប្រផេះ​ /​ ប៉ាក់​ខ្ទា​វ​ /​ ក្អែកទឹក​មធ្យម​ /​ ក្អែក​ទឹកតូច​ /​កុកគ្រោង​មធ្យម​ /​ កុកគ្រោង​តូច​ /​ ក្រសា​ប្រផេះ​ /​ ក្រសា​ក្រហម​ /​ ខ្វែក​ប្រផេះ​ /​ ខ្វែក​គុំនូរ​ /​ខ្វែកត្រោក​ /​ ខ្វែក​កន្ទុយ​ខ្វែវ​ /​ ចង្កៀលខ្យង​ /​ ចចាត​ក្រឹម​ /​ រនាល​កក​ /​ កដប​ ខ្មៅ​ ​ ស​ /​ ពពុះទឹក​ /​ ត្រ​ដៀវ​ក្បាល​បែ​តង​ /​ ប្រ​ហុ​ី​ត​ខ្មៅ​ /​ ប្រ​ហុ​ី​ត​ ស​ /​ ទោម​ /​ ប្រវឹក​ /​ ត្រសេះ​ក្បាល​ក្រហម​ /​ ត្រសេះ​ខ្លូ​ន​ត្នោត​ ជាដើម​។​ល​៕​ (SN-​ប៊ុ​ន​រិ​ទ្ធី​)


អត្ថបទដែលជាប់ទាក់ទង