វ៉ាស៊ីនតោន៖ អាមេរិកគ្មានបំណងធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយកាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភានេះថា អាមេរិកមិនមានបំណងធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ទេ ប៉ុន្តែអាមេរិកត្រូវតែត្រៀមខ្លួនទុកជាមុន ក្នុងការវាយបកលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះសម្រេចចិត្តខុសនៅពេលខាងមុខ ។

លោក Mike Pompeo បានបន្ថែមថា ការដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង USS Ibraham Lincoln ក្រុមនាវាប្រយុទ្ធ Strike Group យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 និងប្រព័ន្ធមីស៊ីល Patriots នៅតំបន់មជ្ឈមបូព៌ា គឺគោលដៅការពារផលប្រយោជន៍អាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០១៩នេះ ភាពតានតឹងរវាងអាមេរិក និងប្រទេសអ៊ីរ៉ង់ បានឡើងកំដៅកាន់តែខ្លាំង ដោយអ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ Strait of Hormuz និងគម្រាមវាយប្រហារលើនាវាអាមេរិក ៕លីលី

FILE – In this Thursday, Feb. 9, 2012 file photo provided by U.S. Navy, its aircraft carrier USS John C. Stennis transits the Pacific Ocean on Thursday, Feb. 9, 2012. The U.S. Navy has replaced the admiral in command of an aircraft carrier strike group in the Middle East, pending the outcome of an internal investigation into undisclosed allegations of inappropriate judgment. The Navy announced Saturday, Oct. 27, 2012, that Rear Adm. Charles M. Gaouette is returning to the USS John C. Stennis’ home port at Bremerton, Wash. He is being replaced initially by his chief of staff until the arrival of Rear Adm. Troy M. Shoemaker, who will assume command until the investigation is completed. (AP Photo/U.S. Navy, Petty Officer 3rd Class Kenneth Abbate, File)

អត្ថបទដែលជាប់ទាក់ទង