Manchester City ​ឈ្នះជើងឯកបាល់ទាត់​អង់គ្លេស បន្ទាប់ពីឈ្នះការប្រកួត​ចុងក្រោយ

(អង់គ្លេស)៖ ​ក្លិបបាល់ទាត់ Manchester City​ គ្រងតំណែងជើងឯកបាល់ទាត់អង់គ្លេស​ (English Premier League) រដូវកាល២០១៩ ​ក្រោយយកឈ្នះក្លិប​ Brighton ៤ ទល់នឹង១ ការប្រកួតប្រកួតចុងក្រោយ​នៃរដូវកាលយប់​ថ្ងៃអាទិត្យ។​

ក្រុមមេឃ​ខៀង លេង​បាន ២៧នាទី ត្រូវម្ចាស់ផ្ទះរំពេរ Brighton នាំមុខមុន ដោយគ្រាប់បាល់​របស់​កីឡាករ Glenn Murray។ ​ប៉ុន្តែមិន​ដល់មួយនាទី​​ផង ក្រុមដែលត្រូវការ​ឈ្នះ​លើកពាន ​Man City តាមស្មើដោយកីឡាករ​អាហ្សង់ទីន Sergio Aguero។ ​១០នាទីបន្ទាប់ កីឡាករបារាំង​ Aymeric Laporte តែតបញ្ចូលទីឱ្យក្រុមរបស់ខ្លួន​នាំ​មុខវិញ។

តង់ទី២ ​ភ្ញៀវ Man City ​នៅតែធ្វើល្អបន្តទៀត រហូតរកបានពីរគ្រាប់បន្ថែម ដោយថ្វីជើង​កីឡាករ ​Riyad Mahrez និងការទាត់បាល់ហ្វ្រីឃីក​ចូលទីរបស់កីឡាករ​អាល្លឺម៉ង់ Ilkay Gundogan។

តាមរយៈលទ្ធផលនេះ ទោះបីហង្សក្រហម ​ Liverpool ឈ្នះ​ Wolverhampton ២ ទល់នឹង ០ យ៉ាងណាក៏​ដោយ Manchester City ​នៅលើកពានអង់គ្លេស ដោយមាន ៩៨ពិន្ទុ ឈ្នះហង្សក្រហម​តែមួយ​ពិន្ទុប៉ុណ្ណោះ​៕

អត្ថបទដែលជាប់ទាក់ទង