ក្លិបខេត្តសៀមរាបទាំងពីរ សុទ្ធតែឈ្នះរៀងៗខ្លួនសប្តាហ៍ទី៧លីហ្គកំពូល

(កម្ពុជា)៖ ក្រុមបាល់ទាត់ដែលមានទម្រង់កំពុងតែឡើងខ្លាំងអង្គរថៃហ្គ័រ នៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់ដដែល ក្រោយក្លិបខេត្តសៀមរាបនេះឈ្នះសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ៦ទល់នឹង១ នៅកីឡដ្ឋានស្វាយធំ រសៀលថ្ងៃនេះ ពីមុខអ្នកគាំទ្រជាង២០០០នាក់។

៦គ្រាប់របស់អង្គរថៃហ្គ័រកើតឡើងដោយកីឡាករ ឆុំ ពីសា ៤គ្រាប់តែឯងរបស់កីឡារ Timothy និងមួយគ្រាប់ទៀតធ្វើបានសម្រេចដោយកីឡាករ ពៅ ភារិទ្ធ។ ឯមួយគ្រាប់របស់អាស៊ីអឺរ៉ុបរកបានដោយកីឡា Jokic។

ជ័យជំនះនេះធ្វើឱ្យក្លិបអង្គរថៃហ្គ័រ ឡើងមកឈរនៅលេខ៤តារាងចំណាត់ថ្នាក់ជើងឯក​ ហើយការប្រកួតបន្ទាប់ធ្វើដំណើរទៅជួបណាហ្កាវើលនៅស្តាតចាស់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។ ឯអាស៊ីអឺរ៉ុប ទទួលកំពង់ចាមថ្ងៃទី១៩ ខែឧសភា។

ថ្ងៃជាមួយគ្នានេះដែរក្រុមលូលទីឡូអង្គរ ឈ្នះគីរីវង់សុខសែនជ័យ ១ទល់នឹង០ ដោយថ្វីជើងកីឡាករ Fumiya Kogure៕

អត្ថបទដែលជាប់ទាក់ទង