ព្រះខ័ន​រាជ ​ស្វាយរៀង​ ក្លាយជា​ក្រុមទី​៤​ ដែល​បំបាក់​កំពង់ចាម ​លើសពី​ ១០​គ្រាប់​

(​កម្ពុជា​)៖ ក្លិប​ព្រះខ័ន​រាជ ​ស្វាយរៀង​ បាន​បំបាក់​អ្នក​ចំណូល​ថ្មី​ កំពង់ចាម ១៣​ ទល់ ​០ ក្នុង​ការប្រកួត​កីឡា​បាល់ទាត់​ជម្រើស​ជើងឯក​ជាតិ​ ឆ្នាំ២០១៩​ សប្តាហ៍​ទី​៧ កាលពី​រសៀល​ថ្ងៃអាទិត្យ ទី១២ឧសភា ឆ្នាំ២០១៩ ​នៅ​ទីលាន​បាល់ទាត់​អាស៊ី​អឺរ៉ុប ​អរិយ​ក្សត្រ​។

​ជ័យជំនះ​នេះ បាន​​ធ្វើឱ្យ​ព្រះខ័ន​រាជ ​ក្លាយជា​ក្រុមទី​៤​ ដែល​ឈ្នះ​កំពង់ចាម ​លើសពី​ ១០​គ្រាប់ បន្ទាប់ពី​អង្គរ​ថៃ​ហ្គ័​រ​ ​ឈ្នះ​ ១១​ ទល់នឹង​០ ក្រសួងការពារជាតិ​ឈ្នះ ​១១​ ទល់នឹង​០ និង​វិសាខា​ ឈ្នះ ​១៤​ ទល់នឹង​០​។

​ជំនួប​នេះ​ កីឡាករ Privat រកបាន​ ៧​គ្រាប់​តែឯង។ ចំណែក​ ៦​គ្រាប់​ផ្សេងទៀត ​ធ្វើបាន​ដោយ​ ប្រាក់ ​មុន្នីឧ​ត្ត​ម ​ពីរ​គ្រាប់​តែឯង កីឡាករ មិន រតនៈ ត្រាយ​វិចិត្រ Daisuke និង​នេន សុធារ​ត្ន័ ​ម្នាក់ៗ ​មួយ​គ្រាប់​។

​បន្ទាប់ពី​ការប្រកួត​នេះ ​ព្រះខ័ន​រាជ​ស្វាយរៀង ​រំកិល​ឡើងឈរ​កំពូល​តារាង​ជើងឯក​វិញ​ ដោយ​មាន​ ១៩​ពិន្ទុ​។ ការប្រកួត​​បន្ទាប់ ​ព្រះខ័ន​រាជ ទទួល​បឹងកេត​ នៅ​ទីលាន​បាល់ទាត់​ខេត្តស្វាយរៀង និង​កំពង់ចាម ​ជួប​អាស៊ី​អឺរ៉ុប​នៅ​ថ្ងៃទី​១៩ ខែឧសភា ​ខាងមុខ​៕​

 

អត្ថបទដែលជាប់ទាក់ទង