ភ្នំពេញក្រោនរកបានបីពិន្ទុ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន

(កម្ពុជា)៖ ម្ចាស់ជើងឯក៦ដង ភ្នំពេញក្រោនត្រឡប់មកលេងល្អវិញហើយ ក្រោយឈ្នះអគ្គស្នងការនគរបាលជាតិ ៣ទល់នឹង០ សប្តាហ៍ទី៧ការប្រកួតកីឡាបាល់ទាត់ជើងឯកជាតិកម្ពុជា។ ជ័យជំនះនេះកើតឡើងក្រោមការដឹកនាំគ្រូបង្វឹកបណ្តោះអាសន្ន ស៊ុំ វណ្ណា ក្រោយលោក Leonardo ចាកចេញ។

បីគ្រាប់ជ័យជំនះរបស់ភ្នំពេញក្រោនកើតឡើងដោយកីឡាករ យើ ម៉ូស្លីមនាទីទី១២ បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Paulo Victorនាទីទី២៨ និងគ្រាប់ចុងក្រោយដោយកីឡាករវ័យក្មេង ម៉ៅ ពិសិដ្ឋចុងម៉ោងនៃការប្រកួត។

ក្រោយការប្រកួតនេះភ្នំពេញក្រោនឡើងមកឈរនៅលេខ៧មាន៩ពិន្ទុ ខណៈអគ្គស្នងការនគរបាលជាតិលេខ១២
ក្នុងចំណាត់ថ្នាក់ជើងឯក៕

អត្ថបទដែលជាប់ទាក់ទង