យប់​នេះ ​នឹង​សម្រេច​ថា​ក្លិប​មួយណា​ ជា​ម្ចាស់​ជើងឯក​បាល់ទាត់​អង់គ្លេស​ហើយ​

(​អង់គ្លេស​)៖ ការ​ប្រជែង​ជើងឯក​បាល់ទាត់​អង់គ្លេស (English Premier League) ចាំ​រហូតដល់​យប់​នេះ​ នឹង​រកឃើញថា​ ក្លិប​ណាមួយ ​ជា​ស្តេច​បាល់ទាត់​អង់គ្លេស រវាង​ហង្ស​ក្រហម Liverpool និង​ក្លិប​មេ​ឃា Manchester City ខណៈ​គម្លាត​ពិន្ទុ​ក្រុម​ទាំងពីរ​តែមួយ​ប៉ុណ្ណោះ​។​

ហង្ស​ក្រហម ​ដែល​ត្រូវ​ទទួល​ចចក Wolverhampton ចាញ់ Man City តែមួយ​ពិន្ទុ​ទេ ខណៈ​អ្នក​នាំមុខ​ត្រូវ​ធ្វើ​ដំណើរ​​ទៅកាន់​ទឹកដី Brighton ម៉ោង​ដំណាលគ្នា (២១​និង​០០​នាទី​យប់ ម៉ោង​នៅ​កម្ពុជា​)​។ ​នេះ​ជា​លើក​ទី​៨​ហើយ​ដែល​ពាន​បាល់ទាត់​អង់គ្លេស​ ត្រូវ​សម្រេច​រក​ម្ចាស់​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​យ៉ាង​ដូច្នេះ​។

ក្រុម​ដែល​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ក្លិប​កំពូល​អឺរ៉ុប (Uefa Champion League) Liverpool មិនដែល​ឈ្នះ​ជើងឯក​បាល់ទាត់​អង់គ្លេស​ទេ តាំងពី​ឆ្នាំ​១៩៩០​។​

​យប់​នេះ ​ដើម្បី​លើក​ពាន​ហង្ស​ក្រហម ត្រូវតែ​ឈ្នះ​ចចក ហើយ​សង្ឃឹមថា​មេឃ​ខៀវ ចាញ់​រំពេរ Brighton​ ដែល​កំពុង​ឈរ​នៅ​ចំណា​ច់​ថា​។​ទី​១៧​ក្នុង​តារាង​ជើងឯក និង​គេច​ផុតពី​តំបន់​កាត់ចេញ​ហើយ​នោះ​។​

Manchester City កំពុងតែ​បោះជំហាន​ទៅរក​ឈ្នះ​ពាន​ ៣ ​ក្នុងប្រទេស​អង់គ្លេស​។ ក្រុម​របស់លោក Pep Guardiola លើក​ពាន ​Carabao Cup​ហើយ​ក្រោយ​ឈ្នះ​តោ​ខៀវ Chelsea ហើយ​ត្រូវ​ជួប Watford ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup​ថ្ងៃ សៅ​សប្តាហ៍​ក្រោយ​។​

​សូម​ជម្រាបជូន​ថា​ នេះ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការប្រកួត​បាល់ទាត់​អង់គ្លេស​ សម្រាប់​រដូវ​កាល ២០១៨/១៩ ហើយ​យប់​នេះ​ នឹង​លេង​ទាំង​ ១០​ប្រកួត​ ម៉ោង ២១ ​និង​០០​នាទី​ ម៉ោង​នៅ​កម្ពុជា​ ដំណាលគ្នា​៕​

អត្ថបទដែលជាប់ទាក់ទង