ថ្ងៃនេះ នឹងបញ្ចប់គ្រឿង​បង្គុំ​សំខាន់ៗ នៃសំណង់​​អគារពហុកីឡដ្ឋាន​ធំ

(កម្ពុជា)៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ថ្ងៃនេះ ភាគីពាក់ព័ន្ធនឹង​រៀបចំនូវ​ពិធីអបអរសាទរ​ការបញ្ចប់គ្រឿងបង្គុំសំខាន់ៗ​នៃសំណង់អគារពហុកីឡដ្ឋានធំ​នៃពហុកីឡដ្ឋានជាតិ​មរតក​តេជោ។

ពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម ថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធាន​គណៈកម្មការ​ប​ច្ចេកទេស សម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ។

មកដល់ពេលនេះ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ​សម្រេចបាន ប្រមាណជិត ៦០% ហើយ នឺងបញ្ចប់​ចុងឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង