ក្រសួងការពារជាតិតាមពីក្រោយយកឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី

(កម្ពុជា)៖ ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ស្ទើធ្វើឱ្យក្រុមខ្លាំងក្រសួងការពារជាតិបាត់បង់ពិន្ទុក្នុងទឹកដីរបស់ខ្លួន ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អដោយនាំមុខជាបន្តបន្ទាប់ ក្នុងការប្រកួតលីហ្គកំពូលថ្ងៃនៅស្តាតចាស់។

៥នាទីមុនចប់តង់ទី១ យុវជនសាលាបាល់ទាត់ជាតិនាំមុខដោយគ្រាប់បាល់របស់កីឡាករ អ៊ាន ពិសី តែចុងតង់ទី១ កីឡាករBisan George រកគ្រាប់ស្មើឱ្យការពារជាតិ។

នាទីទី៥៨ម្ចាស់ផ្ទះក្រសួងការពារជាតិផ្តើមនាំមុខវិញដោយគ្រាប់បាល់កីឡាករ Bata មុនពេលកីឡាករ ប៊ុន ធឿនប៊ុណ្ណារ៉ុង រកគ្រាប់ស្មើឱ្យយុវជនសាលាបាល់ទាត់ជាតិបាទី។ នាទីទី៨៣កីឡាករសៀង ចន្ធា ស៊ុតបញ្ចូលទីគ្រាប់ទី៣ឱ្យក្រុម មុនពេល Bata ស៊ុតបញ្ចូលទីគ្រាប់ស្មើឱ្យការពារជាតិនាទីទី៨៦។ ប៉ុន្តែជិតចប់ការប្រកួត Bisan George បន្ថែមគ្រាប់ជ័យជំនះអោយម្ចាស់ផ្ទះឈ្នះ ៤ទល់នឹង៣៕

អត្ថបទដែលជាប់ទាក់ទង