វិសាខាឈ្នះបឹងកេតសប្តាហ៍ទី៧លីហ្គកំពូលកម្ពុជា

(កម្ពុជា)៖ ក្លិបវិសខា បានយកឈ្នះក្រុមបឹងកេត ៣ទល់នឹង២ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ២០១៩ រឺលីហ្គកំពូលកម្ពុជា សប្តាហ៍ទី៧យប់ថ្ងៃសៅរ៍នេះនៅទីលានបាល់ទាត់វិសាខា។

ក្រោយស្មើគ្នា ០ទល់នឹង០ នៅតង់ទី១ ក្នុងតង់ទី២បឹងកេតចាប់ផ្តើមនាំមុខមុនដោយបាល់ពិន័យ១១ម៉ែត្រដែលធ្វើបានសម្រេចដោយកីឡាករ Purcinoនាទីទី៦៣។ ប៉ុន្តែ៤នាទីបន្ទាប់ម្ចាស់ផ្ទះវិសាខាតាមស្មើវីញដោយកីឡាករ Dar Cruz Guardiano Eliel ហើយបន្ថែមគ្រាប់នាំមុខវិញឱ្យក្រុមនាទីទី៧៩។ យ៉ាងណាក៏ដោយជិតចប់ការប្រកួត កីឡាករវ័យក្មេងសាន គឹមហេង ស៊ុតបញ្ចូលទីគ្រាប់ទី៣ឱ្យវិសាខា មុនកីឡាករ ឃួន ឡាបូរ៉ាវី រកគ្រាប់ទី២ឱ្យ
បឹងកេត។

ក្រោយការប្រកួតនេះវិសាខាឈរនៅលេខ២ជាបណ្តោះអាសន្ន ចំនែកបឹងកេតឈរនៅលេខ៥។ ការប្រកួតបន្ទាប់វិសាខាទទួលយុវជនបាល់ទាត់ជាតិបាទី និងបឹងកេតធ្វើដំណើរទៅកាន់ទឹកដីស្វាយរៀងជួបព្រះខ័នរាជ៕

អត្ថបទដែលជាប់ទាក់ទង