ជំនួបកំពូលលីហ្គកំពូលល្ងាចនេះ វិសាខាទទួលបឹងកេត

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ជម្រើសជើងឯកជាតិ២០១៩ រឺលីហ្គកំពូលកម្ពុជា រឺមិត្តហ្វូនខាំបូឌាលីហ្គ ការប្រកួតកំពូលសប្តាហ៍នេះគឺ វិសាខាទទួលក្រុមបឹងកេតនៅទីលានបាល់ទាត់វិសាខា ហ្គ្រេនភ្នំពេញ វេលាម៉ោង៦និង
០០នាទី។

មុនជួបគ្នាល្ងាចនេះវិសខាបំបាក់ខេត្តកំពង់ចាម ១៤ទល់នឹង០យ៉ាងចាស់ដៃក្នុងនោះកីឡាករកែវ សុខផេងរកបាន៧គ្រាប់តែឯងចំនែកបឹងកេតឈ្នះយុវជនសាលាបាល់ទាត់ជាតិបាទី ៣ទល់នឹង១។

វិសខា ឆ្លងកាត់៦ប្រកួតមកនេះឈរនៅលេខ៣មាន១៣ពិន្ទុ ក្រោយឈ្នះ៤ ស្មើ១ និងចាញ់១ ខណៈបឹងកេតឈរនៅលេខ៤ មាន១៣ពិន្ទុដែរ បន្ទាប់ពីឈ្នះ៤ ស្មើ១ និងចាញ់១ប្រកួតដែរនោះ។

ពីរប្រកួតរដូវកាល២០១៨ វិសាខាមិនឈ្នះបឹងកេតទេ ពោលគឺស្មើគ្នា ១ទលើនឹង១ និងចាញ់ ០ទល់នឹង១។

ថ្ងៃនេះដែរក្រៅពីប្រកួតនេះ ក្រសួងការពារជាតិ ទទួលយុវជនសាលាបាល់ទាត់ជាតិបាទី ណាហ្កាទៅជួបអគ្គិសនី។ ឯការប្រកួតថ្ងៃអាទិត្យ កំពង់ចាមទទួលព្រះខ័នរាជនៅAEU Sport Park គីរីវង់ទទួលសូលទីឡូនៅតាកែវ អង្គរថៃហ្គ័រប្រកួតជាមួយអាស៊ឺអឺរ៉ុប និងភ្នំពេញក្រោនទទួលនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង