Beckham ត្រូវហាមមិនឱ្យបើរថយន្ត៦ខែ ដោយសារប្រើទូរស័ព្ទ

(អង់គ្លេស)៖ David Beckham ត្រូវជាប់បម្រាប៦ខែមិនឱ្យបើកបរ ហើយត្រូវបង់ប្រាក់ពិន័យ ៧៥០ផោន (ស្មើប្រមាណជិត១០០០ដុល្លារ) ក្រោយសារភាពថាបានប្រើប្រាស់ទូរស័ព្ទដៃពេលបើកបររថយន្តកាលពីខែវិច្ឆិកាកន្លងទៅ។

ដោយត្រូវបង្ហាញខ្លួនក្នុងតុលាការ Bromley ម្សិលមិញ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះត្រូវដក៦ពិន្ទុលើបណ្ណបើកបរ និងជាប់បម្រាមតែម្តង។ ពីមុនអតីតកីឡាករបិសាចក្រហម រូបនេះក៏ត្រូវពិន័យដោយសារល្មើសល្បឿនកំណត់ផងដែរ។

Beckham​ អាយុ៤៤ឆ្នាំ មិនបានបង្ហាញប្រតិកម្មអ្វីមួយចំពោះការសម្រេចនេះទេ៕

អត្ថបទដែលជាប់ទាក់ទង