ចិនប្ដេជ្ញាសងសឹកវិញ​បើសិនអាមេរិកបន្ថែមពន្ធគយទៅលើផលិតផលនាំចូលពីចិន​

​(ប៉េកាំង)៖ ប្រទេសចិនប្ដេជ្ញាសងសឹកវិញ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បន្ថែមពន្ធគយទៅលើផលិតផលនាំចូលពីចិន​​នៅថ្ងៃសុក្រខាងមុខនេះ។

ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា «ប្រសិនបើវិធានការពន្ធរបស់សហរដ្ឋអាមេរិកត្រូវបានអនុវត្តនោះវានឹងត្រូវការវិធានការចាំបាច់វិញ»។

ការព្រមាននេះធ្វើឡើងស្របពេលដែលមន្រ្តីអាមេរិកនិងចិនត្រៀមរៀបចំជំនួបពិភាក្សាគ្នាក្នុងរយៈពេលពីរថ្ងៃខាងមុខនេះ។

សូមជម្រាបថាកាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកប្រធានាធិបតីត្រាំបាននិយាយថា​នៅលើគណនី Twitter ថា «សហរដ្ឋអាមេរិកនឹងបង្កើនពន្ធទ្វេដងលើទំនិញនាំចូលចិនចំនួន២០០ពាន់លាន​ដុល្លារនៅថ្ងៃសុក្រនិងអាចមានវិធានការពន្ធគយថ្មីៗទៀត»៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង