៣ខែដំបូង​ ក្រុមហ៊ុនវៀតណាមមួយ​នាំចូល​ដែក​ជាង​ ៤ម៉ឺន​តោន​ មក​កម្ពុជា​

(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតដែករបស់ប្រទេសវៀតណាម Hoa Phat Group បានប្រកាសថា ការលក់ដែករបស់ខ្លូនបាន​កើនឡើងជាង ២៨ ភាគរយក្នុងរយៈពេលបីខែដំបូង ដែលក្នុងនោះ កម្ពុជាបានទិញដែកពីក្រុមហ៊ុនចំនួនជាង​ ៤៥ ៤៣០តោននៃដែកសរុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដកស្រង់ដោយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកម្ពុជា នៅថ្ងៃទី៨ ខែឧសភានេះ។

បើតាមក្រុមហ៊ុនវៀតណាមដដែលនេះ ការនាំចូលដែកមកកាន់កម្ពុជាមានកើនឡើង ដោយសារការរីកចម្រើននៃឧស្សាហកម្មសំណង់នៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង