សៀមរាប និងរតនៈគីរីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

(កម្ពុជា)៖ ក្រុមបាល់ទាត់ខេត្តសៀមរាប បានឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ពានថ្នាក់ខេត្ត ថ្ងៃនេះ ក្រោយឈ្នះខេត្តកែប ៥ទល់នឹង៤ បាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីស្មើគ្នា ២ទល់នឹង២ នៅទីលានស្វាយធំ។

ថ្ងៃជាមួយគ្នានេះដែរខេត្តរតនៈគីរី បានឆ្លងចូលវគ្គ៤ក្រុមចុងក្រោយដែរ ក្រោយឈ្នះខេត្តកំពង់ធំ ៣ទល់នឹង២នៅទីលានបាល់ទាត់ខេត្តកំពង់ធំ (ក្នុងទីបញ្ជាការអាវុធហត្ថខេត្ត)។

ដូច្នោះក្រុមដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលត្រូវលេងនៅថ្ងៃទី២២ ខែឧសភា មាន សៀមរាប រតនៈគីរី កោះកុង និងខេត្តត្បូងឃ្មុំ៕

អត្ថបទដែលជាប់ទាក់ទង