Ajax ទទួល Tottenham យប់នេះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២

(ហូឡង់)៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur អាចនឹងដើរតាមលំអានក្លិបរួមលីហ្គហង្សក្រហម Liverpool ក្នុងការវាយបកយកឈ្នះគូប្រកួតពេលជួប Ajax យប់នេះការប្រកួត Uefa Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២។ ជើងទីមួយនៅដីអង់គ្លេស Ajax នាំមុខ ១ទល់នឹង០។

ខ្សែការពារ Jan Vertonghen របស់មាន់ខ្នាយមាសនឹងអវត្តមានក្រោយរងរបួសក្បាល ពេលេងជើងទី១ ប៉ុន្តែកីឡាករSon Heung-min នឹងត្រឡប់មកវិញក្រោយបញ្ឈរជើងកាលជើងទី១។

អ្នកឈ្នះនឹងឡើងទៅជួប Liverpool ដែលបានទម្លាក់ Barcelonaវគ្គផ្តាច់ព្រ័ត្រថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង