បុរី​វិមាន​ភ្នំពេញ របស់លោក​ឧកញ៉ា លី​ហួរ រៀបចំ​ពិធី​បុកគ្រឹះ ក្រុង​ពាលី ចាប់ផ្តើម​សាងសង់ និង​បញ្ចុះតម្លៃ​ពិសេស លើ​គម្រោង​ទី​១០ ឈ្មោះថា “​បុរី​វិមាន​ភ្នំពេញ មង្គល​ឧ​ត្ត​ម​” នៅ​ជិត​ផ្សារ អេ​អន ទី​២

(​ភ្នំពេញ​)៖ ដោយមាន​ភាព​រីកចម្រើន​របស់​បុរី និង​មាន​តម្រូវការ​របស់​អតិថិជន បុរី​វិមាន​ភ្នំពេញ បានរៀបចំ​ពិធី​បុកគ្រឹះ ក្រុង​ពាលី​គម្រោង​ទី​១០ ឈ្មោះថា “​បុរី​វិមាន​ភ្នំពេញ មង្គល​ឧ​ត្ត​ម​” នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ នេះ​។ បុរី​វិមាន​ភ្នំពេញ មង្គល​ឧ​ត្ត​ម ដែលជា​គម្រោង​ទី​១០ ស្ថិតនៅ​ជិត​ផ្សារ​អេ​អន​២ និង​ផ្សារ​ម៉ាក្រូ នឹង​សាងសង់​ប្រភេទ​ផ្ទះ​វិឡា​ភ្លោះ វិឡា​ទោល វិឡា​ប្រណិត​ជាច្រើន​។

.​គម្រោង​ទី​១០ របស់​បុរី​វិមាន​ភ្នំពេញ បញ្ចុះតម្លៃ​ពិសេស​៖
​សូម​អតិថិជន​ទាំងអស់ រួសរាន់​មក​សាកសួរ​ព័ត៌មាន​លំអិត និង​កក់​យក​ទីតាំង ក្នុងថ្ងៃនេះ ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​៖ Ruby villa បញ្ចុះតម្លៃ ៣០០០ ដុល្លារ ( បី​ពាន់​ដុល្លារ ) និង Imperial Villa ( house size 13,5x16m) បញ្ចុះតម្លៃ ២០០០០ ដុល្លារ ( ពីរម៉ឺន​ដុល្លារ )​។ 🏵​កម្មវិធី​បញ្ចុះតម្លៃ​នេះ ផុតកំណត់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​។

​គម្រោង​ទី​១០ របស់​បុរី​វិមាន​ភ្នំពេញ ដែល​បាន​បុកគ្រឹះ​ចាប់ផ្តើម​សាងសង់ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ មាន​ចម្ងាយ​ត្រឹមតែ ២០០០ ម៉ែត្រ ពី​ផ្សារ Aeon 2 និង​ផ្សារ Makro ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចូល​តាមផ្លូវ​អង្គរ​ភ្នំពេញ នៅ​ជិត​ផ្សារ ក្លិប​កីឡា និង​សាលារៀន​។​

💌​ទ​នាក់​ទំនង​ព័ត៌មាន​លំអិត​៖ 077 667 608/ 085 75 6666/ 095 70 70 46
🌱​ទីតាំងនៅ​ផ្លូវ​ជា​សុផារ៉ា​(598) សង្កាត់​ច្រាំង​ចំរេះ​១ ឫស្សីកែវ ភ្នំពេញ​
​ទីតាំង​គម្រោង​ក្នុង Google Maps : 11.626429, 104.875931

​សូមបញ្ជាក់ថា បុរី​វិមាន​ភ្នំពេញ ដែល​លោក​ឧកញ៉ា លី ហួរ ជា​ម្ចាស់​ក្រុមហ៊ុន មាន​ប្រវត្តិ​កកើត​តាំងពី​ឆ្នាំ​២០១២ ហើយ​បាន​អភិវឌ្ឍន៍​ជាច្រើន​ទីតាំង និង​មាន​គម្រោង​យ៉ាងច្រើន ក្នុង​រាជធានី​ភ្នំពេញ មាន​តាម​បណ្តោយ​ផ្លូវ​ឯ​ឧ​ត្ត​ម ជា សុផារ៉ា (​ផ្លូវ​៥៩៨) ផ្លូវជាតិ​លេខ​៥ និង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦​អា ដោយមាន​ការសាងសង់​ប្រភេទ​ផ្ទះ​ជាច្រើន រួមមាន ផ្ទះល្វែង វិឡា​ភ្លោះ វិឡា​ទោល វិឡា​ប្រណិត សប​ហៅ ផ្សារ​ទំនើប ក្លិប​ហាត់ប្រាណ​។​ល​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ បុរី​វិមាន​ភ្នំពេញ ក៏​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដែលមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​អំពី​គុណភាព ការ​រចនា​សំណង់ ប​ទក​ដ្ឋា​ន​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​មានការ​គាំទ្រ និង​ទទួលស្គាល់​ពី​សំណាក់​រាជរដ្ឋាភិបាល​ផងដែរ​៕​

 

អត្ថបទដែលជាប់ទាក់ទង