អស្ចារ្យ! Liverpool វាយបកយកឈ្នះ Barcelona ឡើងវគ្គផ្តាច់ព្រ័ត្រ

(អង់គ្លេស)៖ វាពិតជាអស្ចារ្យ និងមិនគួរឱ្យជឿ, ក្លិបហង្សក្រហម Liverpool បានវាយបកតាមពីក្រោយយកឈ្នះជើងឯកអេស្ប៉ាញ Barcelona ៤ទល់នឹង០ជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ជើងឯកក្លិបកំពូលអឺរ៉ុប (Uefa Champion League) យប់មិញ។

លេងបានតែ៧នាទីកីឡាករDivock Origi ស៊ុតបញ្ចូលទីឱ្យ Barcelona នាំមុខ។ ក្នុងតង់ទី២ កីឡាករGeorginio Wijnaldum ស៊ុតបញ្ចូលទីពីរគ្រាប់បន្ថែមទៀតនៅនាទីទី៥៤ និង៥៦ មុនពេលកីឡាករ Origi រកបានគ្រាប់ទី៤បន្តទៀត។

នេះជាលើកដំបូងតាំងពីឆ្នាំ១៩៨៦ ដែលក្លិបមួយវាយបកពីបរាជ័យ ០ទល់នឹង៣ យកឈ្នះជើងទី២។ វគ្គផ្តាច់ព្រ័ត្រ Liverpool ជួបអ្នកឈ្នះរវាង Tottenham និងAjaxដែលត្រូវលេងជើងទី២ថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង