អន្តរក្រសួងណែនាំអាជីវកម្មខ្សាច់សំណង់បើកថ្មី​ នៅកំពង់ចាម​ ត្រូវគោរព​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី០៧ ខែឧសភា បានបើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) សម្រាប់គម្រោងអាជីវកម្មខ្សាច់សំណង់ ដែលមានទីតាំងស្ថិតនៅភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម របស់សហគ្រាស គ្រុយ ម៉េង​លីហ៊ាង។

ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
1- គាំទ្រចំពោះគម្រោងអាជីវកម្មខ្សាច់សំណង់របស់សហគ្រាស គ្រុយ ម៉េងលីហ៊ាង នៅខេត្តកំពង់ចាម
2- សហគ្រាស គ្រុយ ម៉េងលីហ៊ាង ត្រូវគោរព និងអនុវត្ដឱ្យបានទាន់ពេលវេលាទៅតាមបទដ្ឋានគតិយុត្ដឱ្យរួចរាល់នៅក្នុងឆ្នាំ២០១៩នេះ
3- សហគ្រាសត្រូវ ពិនិត្យបង្កើនមូលនិធិបរិស្ថាន និងសង្គម
4- សហគ្រាសត្រូវគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណង់រាវឱ្យបានត្រឹមត្រូវ ដោយ មិន ត្រូវ លាង ខ្សាច់រួច បង្ហូរ ចូល ក្នុង ទន្លេ
5- សហគ្រាសត្រូវបូមខ្សាច់ ដោយគោរពទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ព្រមទាំងបោះពោងកំណត់ទីតាំង និងធ្វើការបូមយកខ្សាច់នៅក្នុងដែនអាជ្ញាបណ្ណតាមការកំណត់របស់ក្រសួងរ៉ែ និងថាមពល ព្រមទាំងពាក់​ស្លាកសញ្ញានៅលើទូកបូមខ្សាច់
6- សហគ្រាសត្រូវសិក្សាបន្ថែមអំពីកម្រិតកករ (Sedimentation) នៅក្នុងទន្លេ
7- សហគ្រាស ត្រូវគ្របប៉ាតង់ នៅពេលដឹកជញ្ជូនខ្សាច់
8- សហគ្រាសត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើមី្បបញ្ចូលមតិអង្គប្រជុំទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់​បរិស្ថាន និងសង្គមដំបូង៕

អត្ថបទដែលជាប់ទាក់ទង