EU​ សាទរដែលស្ករត្នោត​កំពង់ស្ពឺ​ បានចុះ​បញ្ជីម៉ាក​សម្គាល់​ភូមិសាស្ត្រ​ បន្ទាប់​ពី​ម្រេច​កំពត​

(ភ្នំពេញ)៖ សហភាពអឺរ៉ុប នៅថ្ងៃទី០៧ ខែឧសភានេះ បានអបអរសាទរ ជោគជ័យនៃការចុះបញ្ជីស្ករត្នោតកំពង់ស្ពឺរបស់កម្ពុជា ទៅក្នុងបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្រ្តការពារ (GIs) របស់សហភាពអឺរ៉ុប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩។

ស្ករត្នោតកំពង់ស្ពឺ គឺជាផលិតផលកម្ពុជាទីពីរដែលទទួលបានការចុះបញ្ជី GI បន្ទាប់ពីផលិតផលម្រេចកំពត។ សហភាពអឺរ៉ុប អះ​អាង​ថា​ ខ្លួន​គាំទ្រកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីដាក់បញ្ចូលផលិតផលថ្មីទៅក្នុងបញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្រ្តការពារ។

គួរបញ្ជាក់ថា បញ្ជីម៉ាកផលិតផលសម្គាល់ភូមិសាស្រ្តការពារ (GIs) ធានាផលត្រឡប់សមរម្យខាងផ្នែកហិរញ្ញវត្ថុទៅកាន់អ្នកផលិត ការពារតំបន់ជនបទ និងមានសក្តានុពលខ្លាំងក្លា ដែលជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង