TOP NEWS៖ តុលាការសម្រេចផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី ដាក់ពន្ធនាគារសរុប៨ឆ្នាំ និងពិន័យ២០លានរៀល និងបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារសរុបកំណត់រយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០លានរៀលចូលជាថវិការជាតិ។

តុលាការក៏បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី យកទៅអនុវត្តទោសនៅក្នុងពន្ធនាគារក្រោមការចោទប្រកាន់ពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់, បទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទប្រមាថចំពោះអង្គព្រះមហាក្សត្រប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ និងថ្ងៃទី០៦០៧១០ ខែមិថុនា ឆ្នាំ២០១៨ យោងតាមមាត្រា ៤៧១, មាត្រា ៤៧២ និងមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ។

សូមរំឭកថា តុលាការបានបើកសវនាការកាត់ទោសទណ្ឌិត សម រង្ស៊ី កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់មេធាវីតំណាងក្រសួងការពារជាតិ។

សូមជម្រាបជូនថា ទណ្ឌិត សម រង្ស៊ី កំពុងមានដីកាតាមចាប់ខ្លួនជាច្រើនបទល្មើសទៀតផងដែរ៕(SN-ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង