នៅចាំរដ្ឋមន្ត្រីវ័យក្មេងរូបស្រស់សង្ហានៃប្រទេសម៉ាឡេស៊ី លោក សាយេដ អាប់ឌុលរ៉ាម៉ាន់ (Syed Saddiq Syed Abdul Rahman) ដែរឫទេ! តើគាត់មានប្រវត្តិបែបណា?

លោក Syed Saddiq កើតនៅថ្ងៃទី 6 ខែធ្នូ ឆ្នាំ 1992 នៅទីក្រុង Pulai, Johor Bahru, Johor ប្រទេសម៉ាឡេស៊ី។ ឪពុករបស់លោកគឺជាជនជាតិសឹង្ហបូរី ជាអ្នកជ្រើសរើសពលករចូលទៅធ្វើការនៅប្រទេសសិង្ហបុរី។ ​ម្តាយរបស់គាត់​គឺជាគ្រូបង្រៀនភាសាអង់គ្លេស។

លោក សាយេដ អាប់ឌុលរ៉ាម៉ាន់ បានសិក្សានៅមហាវិទ្យាល័យយោធា មុនពេលបន្តការសិក្សា នៅមហាវិទ្យាល័យ អ៊ីស្លាម អន្តរជាតិអ៊ីស្លាមម៉ាឡេស៊ី(IIUM)។ ហើយក្នុងកំឡុងពេលនៃការបរាជ័យរបស់គាត់នៅ UIAM គាត់បានប្រកួតប្រជែង ដេញដោលការប្រឡងក្នុងកម្រិតអាស៊ីនិងបានឈ្នះពានរង្វាន់ជើងឯកអាស៊ីក្នុងការប្រកួតប្រជែងដោយជោគជ័យ។

នៅឆ្នាំ 2017 លោកបានច្រានចោលអាហារូបករណ៍ នៅសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស ដើម្បីបានឳកាស នៅតែអាចធ្វើនយោបាយ។ មួយឆ្នាំក្រោយមក បន្ទាប់ពីត្រូវបានជ្រើសរើសជាសមាជិកសភានៅអាយុ25ឆ្នាំ លោក Syed Saddiq បានច្រានចោលអាហារូបករណ៍ Chevening នៅសាកលវិទ្យាល័យ Oxford ម្តងទៀត ដោយសារតែ លោកបានប្រឡូកក្នុងឆាកនយោបាយជ្រៅហើយនោះ។

ទាក់ទងទៅនិងផ្នែកនយោបាយវិញ លោក Syed Saddiq គឺជាមេដឹកនាំរបស់ Armada; ស្លាបយុវជននៃ BERSATU ។  ហើយលោកក៍ជាអ្នកនាំពាក្យនៅក្នុងគណបក្សចាប់តាំងពី ខែ កញ្ញា ឆ្នាំ2016កន្លងទៅ លោកត្រូវបានគេចាត់ទុកថា ជាសមាជិកស្ថាបនិកមួយរូបដែលដែលមានសមត្ថភាពក្នុងក្រុមប្រឹក្សាគណបក្សមួយនេះ។ លោក Syed Saddiq បានធ្វើ ការប្រឡងប្រជែងក្នុងការបោះឆ្នោតទូទៅនៅឆ្នាំ 2018 សម្រាប់អាសនៈសភា (Muar)។ ហើយនៅក្នុងវ័យ២៦ឆ្នាំ លោក Syed Saddiq បានក្លាយជារដ្ឋមន្រ្តីក្រសួងយុវជន និងកីឡាផងដែរ រហូតមកដល់ពេលបច្ចុប្បន្ននេះ៕(SN ពេជ្រ វុឌ្ឍា)

 

អត្ថបទដែលជាប់ទាក់ទង