ណាហ្កាវើលឈ្នះគីរីវង់សុខសែនជ័យ មុនលេងAFC Cupជាមួយក្លិបហាណូយ

(តាកែវ)៖ អ្នកការពារតំណែងជើងឯកណាហ្កាវើល បានបំបាក់គីរីវង់សុខសែនជ័យ ៣ទល់នឹង១ការប្រកួតជម្រើសជើងឯកជាតិ ២០១៩ រសៀលថ្ងៃនេះ ហើយឡើងមកឈរនៅចំណាត់ថ្នាក់ទី២បណ្តោះអាសន្ន ១២ពិន្ទុ ចាញ់ព្រះខ័នរាជ៣ពិន្ទុ។

ជំនួបនេះលេងបាន៨នាទី ណាហ្កាវើលផ្តើមនាំមុខដោយបាល់ចូលទីខ្លួនរបស់គីរីវង់បង្ករឡើងដោយកីឡាករ ង៉ោល បូរី។ ៧នាទីក្រោយមកម្ចាស់ជើងឯកនៅតែធ្វើបានល្អបន្តទៀត កីឡាករ Esho Omogba បន្ថែមគ្រាប់ទី២ មុនពេលកីឡាករសួង វីរៈ រកបានគ្រាប់ទី៣នាទីទី៥២។ តែ៦នាទីបន្ទាប់កីឡាករ សំ តារា រកបានមួយគ្រាប់វិញឱ្យគីរីវង់ ដើម្បីកាត់បន្ថយការនាំមុខ និងគ្រាប់បាល់។

ការប្រកួតបន្ទាប់ណាហ្កាទទួលភ្នំពេញក្រោននៅស្តាតចាស់ ចំនែកគីរីវង់សុខសែនជ័យ ធ្វើដំណើរមកទឹកដីអគ្គិសនីកម្ពុជាទួលសង្កែជួបនគរបាលជាតិ។ តែសម្រាប់ណហ្កា មុនជួបភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់មួយទៀតគីទទួលក្រុមខ្លាំងហាណូយ ក្នងការប្រកួត AFC Cup។ ការប្រកួតនៅវៀតណាម ហាណូយឈ្នះ ណាហ្កា ១០ទល់នឹង០៕

អត្ថបទដែលជាប់ទាក់ទង