ក្តៅខ្លាំងពេក​! ក្រសួងអប់រំ​សម្រេច​ដូរម៉ោងបង្រៀនសិស្ស

(ភ្នំពេញ)៖​ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជន​ និងកីឡា​ បានឱ្យដឹងថា ក្នុងរដូវប្រាំងឆ្នាំ២០១៩ អាកាសធាតុក្ដៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី៤០ អង្សារ ជាពិសេសនៅចន្លោះ ពីម៉ោង១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល។

ករណីនេះ​ ក្រសួងស្នើទៅគ្រប់គ្រឹះស្ថានសិក្សាចាត់ចែងអនុវត្តម៉ោងបង្រៀនគឺ ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:៣០ ហើយសម្រាប់ពេលរសៀល ចូលរៀននៅម៉ោង ១៣:៣០ ចេញម៉ោង១៧:០០។

ក្រសួងអប់រំ​ បញ្ជាក់​ថា​ នៅពេលដែល​ផុតដូវក្តៅនេះ​ គ្រឹះស្ថាន​សិក្សា​ត្រូវអនុវត្តតាមគោលការណ៍​ ដែលមានស្រាប់វិញ៕

អត្ថបទដែលជាប់ទាក់ទង