រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើចិនសាងសង់ឡសម្ងួត ដើម្បីរក្សាទុកកសិផលខ្មែរ

(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោក ជិន គួយហ្វា លេខាបក្សកុំម្មុយនីសខេត្តលាវនីង និងប្រតិភូ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យភាគីចិន ធ្វើការវិនិយោគសាងសង់ឡសម្ងួត ដើម្បីរក្សាទុកកសិផល​ខ្មែរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើឧស្សាហកម្មកែច្នៃម្ហូបអាហារ សំដៅនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ។

ការស្នើនេះ ដោយឯកឧត្តមបញ្ជាក់ថា កម្ពុជា គឺជាប្រទេសកសិកម្មដែលសម្បូរដោយភោគផលធម្មជាតិមានដូចជា៖ ស្រូវ ស្វាយ ចេក ពោត ផ្លែមាន និងដំឡូងមី ជាដើម។ល។

បន្ថែមលើនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើភាគីចិន ជួយគាំទ្រកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្ត​លាវនីង និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ព្រមទាំងវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តលាវនីង៕

 

អត្ថបទដែលជាប់ទាក់ទង