សិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរីបំពេញទស្សនកិច្ច៥ថ្ងៃនៅប្រទេសចិន

ប្រភពពី Channel NewsAsia ឲ្យដឹងថា នាយករដ្ឋមន្ត្រីរបស់ប្រទេសសិង្ហបុរី លោក Lee Hsien Loong បានធ្វើដំណើរទៅបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសចិន ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះទៅ ។

ប្រភពដដែលបានបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ លោក Lee Hsien Loong នឹងចូលរួមក្នុងវេទិកាស្តីពីខ្សែក្រវ៉ាត់ និងផ្លូវ លើកទីពីរ នៅទីក្រុង ប៉េកាំង រួមទាំងធ្វើជាសាក្សីផងដែរ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិន និងសង្ហបុរី នៅពេលខាងមុខ ។

សូមបញ្ជាក់ជូនថា វេទិកាស្តីពីខ្សែក្រវ៉ាត់ និងផ្លូវ លើកទីពីរនៅទីក្រុង ប៉េកាំង មានការចូលរួមពីមេដឹកនាំមកពីប្រទេសជិត៤០ប្រទេសនៅជុំវិញពិភពលោក ៕លីលី

អត្ថបទដែលជាប់ទាក់ទង