តុលាការក្រុងភ្នំពេញ​ កាត់ទោសបុរសចិនហុងកុងម្នាក់ ដឹកគ្រឿងញៀនជិត២០គីឡូក្រាមមកកម្ពុជា

(ភ្នំពេញ)បន្ទាប់ពីបើកសវនាការជាសាធារណៈដើម្បីសាកសួរដេញដោលអស់ជាច្រើនម៉ោងលោកពេជ្រវិជ្ជាធរប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញនិងមានលោកប្លង់  សុផលជាតំណាងអយ្យការនៅព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩នេះបានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿងដឹកគ្រឿងញៀនមួយទៅព្រឹកថ្ងៃទី១០  ខែឧសភា  ឆ្នាំ២០១៩ខាងមុខ

ក្នុងសំណុំរឿងនេះមានជនជាប់ចោទឈ្មោះLIU CHUN WA អាយុ២៥ឆ្នាំ  ជនជាតិចិនរស់នៅកោះហុងកុង  ត្រូវតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនរក្សាទុកនិងជួញដូរគ្រឿងញៀនប្រព្រឹត្តកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨នៅចំណុចស្ថានីយប្រៃសណីយោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

ក្នុងពេលសវនាការជនជាប់ចោទបានឆ្លេីយបដិសេធចំពោះបទចោទប្រកាន់ពាក់ព័ន្ធនិងគ្រឿងញៀននេះ។  ជនជាប់ចោទបាននិយាយទៀតថានៅកោះហុងកុងខ្លួនបានស្គាល់បុរសជនជាតិចិនម្នាក់ឈ្មោះប៉ូតាមរយៈសង្សារខ្លួនក្រោយមកឈ្មោះប៉ូបានឲ្យខ្លួនមកប្រទេសកម្ពុជាដើម្បីទទួលយកកញ្ចប់បញ្ញើមួយដែលមានលេខកូដផ្ញើមកពីប្រទេសអាល្លឺម៉ង់លុះដល់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៨ខ្លួនគេក៏បានទៅស្ថានីយប្រៃសណីមកទទួលអីវ៉ាន់ក៏ត្រូវសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្ដងរហូតដល់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៨ទេីបតុលាការសម្រចចេញដីការឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្រហូតនមកដល់ថ្ងៃកាត់ទោសនេះ។

សូមបញ្ជក់ថាជនជាប់ចោទឈ្មោះ​ LIU CHUN WA ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩នៅស្ថានីយប្រៃសណីយកម្ពុជាខណៈជននេះទៅទទួលយកកញ្ចប់បញ្ញើមួយមកពីប្រទេសអាល្លឺម៉ង់  ដែលមានលេខកូដបញ្ជាក់ពីអត្តសញ្ញាណអ្នកមកទទួល។

នៅក្នុងកញ្ចប់បញ្ញើនោះអាជ្ញាធរបានរកឃើញថ្នាំគ្រាប់សារធាតុញៀនដល់ទៅ៥៥ភាគរយនៃសារធាតុសុទ្ធដល់ទៅ១៦,៥គីឡូក្រាមដាក់បង្កប់ជាមួយនិងចំណីសត្វ៕

អត្ថបទដែលជាប់ទាក់ទង