ជំនួប​​មេដឹកនាំរុស្ស៊ីនិងកូរ៉េខាងជើងទទួលបានលទ្ធផលវិជ្ជមាន

(បរទេស)៖ ​ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ​និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេមានជំនួបពិភាក្សាវិជ្ជមានអំពីរបៀបដើម្បីកាត់បន្ថយភាពតានតឹងចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

មេដឹកនាំទាំង២បានលើកឡើងបែបនេះបន្ទាប់ពីមានជំនួបទល់មុខគ្នា ខណៈដែលពួកគេបានជួបពិភាក្សាគ្នាដោយមានការចូលរួមពីក្រុមមន្ត្រីជាន់ខ្ពស់របស់ភាគីទាំង២នៅលើកោះ​ Russky ក្បែរទីក្រុង​ Vladivostok ប្រទេសរុស្ស៊ី។

លោក គីម ជុងអ៊ុន បាននិយាយថារូបលោក និងលោក ពូទីន បានផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមកអំពីស្ថានភាពនៅលើឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្នដែលជាបញ្ហាសំខាន់បំផុតមួយក្នុងចំណោមបញ្ហានានានៅក្នុងរបៀបវារៈសកល​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង