ផ្ទុះជំងឺកញ្ជ្រឹលនៅអាមេរិកកើនឡើងដល់ជិត៧០០ករណីក្នុងរយៈពេល២៥ឆ្នាំមកនេះ

(អាមេរិក)៖ ករណីជំងឺកញ្ជ្រឹលនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះដោយមានករណីឆ្លងជំងឺកញ្ជ្រឹលជិត៧០០ករណីហើយក្នុងឆ្នាំ២០១៩។

មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លងបាននិយាយថា ករណីឆ្លងជំងឺកញ្ជ្រឹលចំនួន៦៩៥ករណីត្រូវបានរាយការណ៍នៅក្នុងរដ្ឋចំនួន២២ក្នុងឆ្នាំនេះគិតត្រឹមថ្ងៃពុធ។

គួរបញ្ជាក់ថាវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹលដែលត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងទសវត្សឆ្នាំ១៩៦០នោះត្រូវបានចាត់ទុកថាមានសុវត្ថិភាពនិងមានប្រសិទ្ធភាពខ្ពស់ហើយដោយសារតែវ៉ាក់សាំងនេះហើយទើបជំងឺកញ្ជ្រឹលត្រូវបានគេប្រកាសថាត្រូវបានលុបបំបាត់ទាំងស្រុងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០០។ ក៏ប៉ុន្តែមិនបានយូរប៉ុន្មានជំងឺនេះបានត្រលប់មកវិញក្នុងនោះកាលពីឆ្នាំ២០១៤មានករណីឆ្លងជំងឺកញ្ជ្រឹលរហូតដល់ទៅ៦៦៧ករណី៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង