​WHO: កុមារអាយុក្រោម៥ឆ្នាំមិនត្រូវឲ្យមើលទូរទស្សន៍, ទូរស័ព្ទ ឬកុំព្យូទ័រ​លើសពី១ម៉ោង

(បរទេស)៖ កាលពីថ្ងៃពុធ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាកុមារដែលមានអាយុពី២ទៅ៤ ឆ្នាំ មិនត្រូវឲ្យមើលទូរទស្សន៍, ទូរស័ព្ទ ឬកុំព្យូទ័រក្នុងរយៈពេលលើសពី១ម៉ោងក្នុងមួយថ្ងៃ និងទារកអាយុតិចជាងមួយឆ្នាំមិន​ត្រូវប៉ះពាល់​អេក្រង់អេឡិចត្រូនិកគ្រប់ប្រភេទ។

អង្គការ WHO បាន​ផ្ដល់​ដំបូន្មាន​ថា​ ​ចំពោះ​ក្មេង​អាយុ​ចាប់ពី​ ​២ឆ្នាំ​ ​ដល់​ ​៤ឆ្នាំ​ ​អាច​មើល​ ​ឬ​លេង​ហ្គេម​ក្នុងទូរទស្សន៍, ទូរស័ព្ទ ឬកុំព្យូទ័រ​បាន​ក្នុង​កម្រិត​មិន​បង្ក​គ្រោះថ្នាក់​ ​គឺ​ ​ត្រឹម១ម៉ោង​ ​ឬ​តិច​ជាង​នេះ​ ​កាន់តែ​ប្រសើរ​។​ ​ហើយកុមា​រតូចៗ​ ​គួរតែ​ឲ្យ​គេង​ឲ្យបាន​គ្រប់គ្រាន់​ ​និង​បញ្ចេញ​សកម្ម​ភាព​ផ្សេង​ៗ​ ​ប្រសើរ​ជាង​អង្គុយ​នៅ​មួយ​កន្លែង​មើល​ឧបករណ៍​ទាំងនោះ​ ​ដើម្បី​អភិវឌ្ឍន៍​ផ្នែក​រាងកាយ​បាន​ល្អ​ ​ជំរុញ​​ទំនាក់ទំនង​ក្នុង​សង្គម​ពេល​ពួកគេ​ធំឡើង​ ​និង​ចៀសវាង​ពី​ជំងឺធាត់​ ​ឬ​ជំ​ងឺ​ផ្សេង​ៗ​ទៀត​ក្នុងពេលអនាគត​។​

​ក្នុង​របាយការណ៍​ WHO ឲ្យដឹងថា កុមារ​ដែល​មាន​ជំងឺ​ធាត់​ ​បាន​កើន​ដល់​ ​១២០លាន​នាក់​ ​ក្នុងរយៈពេល​ ​៤០ឆ្នាំ​កន្លងទៅ​ ​ដែល​ភាគច្រើន​កើតមាន​នៅក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប​ ​និង​មធ្យម​ ​ជាពិសេស​បណ្ដា​ប្រទេស​នៅ​អាស៊ី​​៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង