Manchester City នៅតែសង្ឃឹមលើកពានអង់គ្លេស ក្រោយឈ្នះ Manchester United

(អង់គ្លេស)៖ អ្នកការពារតំណែងជើងឯក Manchester City នៅតែរក្សាក្តីសង្ឃឹមក្នុងការលើកពានជើងឯកជាតិអង់គ្លេស (លីហ្គកំពូលអង់គ្លេស) ក្រោយឈ្នះបិសាចក្រហម Manchester United ២ទល់នឹង០នៅទឹកដី Old Traford យប់មិញ។

ពីរគ្រាប់ជ័យជំនះរបស់ Man City កើតឡើងនៅតង់ទី២ទាំងអស់ដោយថ្វីជើងកីឡាករព័រទុយហ្កាល់ Bernardo Silva និងកីឡាករអាល្លឺម៉ង់ Laroy Sane។

ជ័យជំនះនេះធ្វើឱ្យម្ចាស់ជើងឯករដូវកាលមុន City ត្រឡប់មកឈរនៅកំពូលតារាងវិញក្នុង​ ៨៩ពិន្ទុ ក្រោយលេងបាន៣៥ប្រកួតនាំមុខគូប្រជែងជើងឯកហង្សក្រហម Liverpool តែមួយពិន្ទុប៉ុណ្ណោះ។

ដើម្បីឈ្នះជើងឯកលើកទី២ជាប់គ្នាទល់តែ Manchester City ឈ្នះបីប្រកួតនៅសល់ជាមួយ Burnley, Leicester City និងចុងក្រោយធ្វើដំណើរទៅដី Brighton ដោយមិនខ្វល់ពីលទ្ធផលរបស់ Liverpool៕ 

អត្ថបទដែលជាប់ទាក់ទង