រដ្ឋមន្រ្តី​មហាផ្ទៃ​ម៉ិកស៊ិក៖ ជនចំណាកស្រុក ៣សែននាក់​ព្យាយាមចូល​អាមេរិក

(ម៉ិកស៊ីកូ)៖ ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃម៉ិកស៊ិក លោកស្រី Olga Sanchez ​បាននិយាយ​កាលពីថ្ងៃអង្គារ​ ទី២៣ ខែមេសា ថាជនចំណាកស្រុក៣សែននាក់បានព្យាយាមចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកតាមរយៈប្រទេសម៉ិកស៊ិកនៅក្នុងឆ្នាំនេះ។

សូមជម្រាបថាប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ ​បានគំរាមបិទព្រំដែនអាមេរិក-ម៉ិកស៊ិកក្នុងអំឡុងពេលពីរឆ្នាំក្រោមអំណាចគ្រប់គ្រោងរបស់គាត់ដោយសារតែលំហូរជនចំណាកស្រុកកើនឡើងលើសលុប។

រដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិក លោក Marcelo Ebrard បានបដិសេធថាម៉ិកស៊ិកនឹង​ទទួលយកស្ថានភាពដែលធ្វើឲ្យជនចំណាកស្រុកស្វែងរក​សិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ ប៉ុន្ដែដោយសារមានសម្ពាធពីទីក្រុងវ៉ាស៊ីនតោន រដ្ឋាភិបាលម៉ិកស៊ិកបានដកចេញនូវការសន្យារបស់ខ្លួន ក្នុងរឿងជនចំណាកស្រុកនេះ៕ (មាលីកា)

Migrants, travelling with a caravan of thousands from Central America en route to the United States, walk to Juchitan from Santiago Niltipec, Mexico, October 30, 2018. REUTERS/Hannah McKay – RC15DEEE04D0
អត្ថបទដែលជាប់ទាក់ទង