កូឡុំបូ៖ ស្រីលង្កាសារភាពពីបរាជ័យក្នុងការទប់ស្កាត់អំពើភេរវកម្មសម្លាប់មនុស្ស៣២១នាក់

អ្នកនាំពាក្យរដ្ឋាភិបាលរបស់ប្រទេសស្រីលង្កា លោក Rajitha Senaratne បានប្រកាសសារភាពពីបរាជ័យរបស់រដ្ឋាភិបាល ក្នុងចំណាត់ការទប់ស្កាត់អំពើភេរវកម្មនៅក្នុងប្រទេសនេះ ដែលបានបណ្តាលអោយមនុស្សចំនួន៣២១នាក់ បានបាត់បង់ជីវិត និងមនុស្សជាង៥០០នាក់ផ្សេងទៀតបានរងរបួស ។

សូមបញ្ជាក់ជូនថា រយៈពេលជាង១០ថ្ងៃមុនការវាយប្រហារភេរវកម្មនៅស្រីលង្កា ប៉ូលីសរបសប់ប្រទេសនេះ បានដឹងមុនរួចជាស្រេចហើយ នូវផែនការវាយប្រហារភេរវកម្មរបស់ក្រុមភេរវជន ប៉ុន្តែប៉ូលីសមិនមានសមត្ថភាពក្នុងការទប់ស្កាត់អំពើភេរវកម្មនេះ ។

កាលពីថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមរដ្ឋអ៊ីស្លាម ISIS បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនៅស្រីលង្កា តាមប្រព័ន្ធផ្សព្វផ្សាយ AMAG News Agency របស់ខ្លួន ៕លីលី

អត្ថបទដែលជាប់ទាក់ទង