តូត្យូ៖ ជប៉ុនទម្លាក់ចោលការដាក់សម្ពាធផ្នែកការទូតលើកូរ៉េខាងជើង

មន្ត្រីនយោបាយការបរទេសរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសមួយនៅថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធនឹងការទម្លាក់ចោលនូវការដាក់សម្ពាធផ្នែកការទូតលើកូរ៉េខាងជើង ប៉ុន្តែមន្ត្រីរូបនេះមិនបានបញ្ជាក់ពីមូលហេតុនោះទេ ។

លោក Yoshihide Suga អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានអោយដឹងថា ជប៉ុនបានបោះបង់ចោលនូវការដាក់សម្ពាធការទូតលើកូរ៉េខាងជើង គឺដោយសារតែប្រទេសនេះ ហាក់បន្ទន់ឥរិយាបថរបស់ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល ។

គេកត់សម្គាល់ឃើញថា សេចក្តីប្រកាសទម្លាក់ចោលសម្ពាធការទូតពីជប៉ុនលើកូរ៉េខាងជើងនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ មុនមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងជួបជាមួយប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃពុធ ទី២៤ ស្អែកនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង