ហ៊ុន សែនខាប់វគ្គ១៦ក្រុមចុងក្រោយពានថ្នាក់ខេត្តចាប់ផ្តើមលេងថ្ងៃនេះ

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដំណាក់កាលទី១ពានថ្នាក់ខេត្តវគ្គ១៦ក្រុមចុងក្រោយដំណើរការប្រកួតចាប់ពីថ្ងៃនេះហើយ។ ការប្រកួតវគ្គនេះលេងតែមួយជើងទេ អ្នកឈ្នះឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

ការប្រកួតថ្ងៃនេះមានបីប្រកួត លេងម៉ោង៣និង០០នាទីរសៀលទាំងអស់ក្នុងនោះខេត្តកែបទទួលខេត្តបន្ទាយមានជ័យនៅកីឡដ្ឋានខេត្តកែប ខេត្តសៀមរាបទទួលខេត្តកំពង់ស្ពឺ នៅកីឡដ្ឋានស្វាយធំ និងព្រៃវែង ទទួលខេត្តបាត់ដំបងនៅកីឡដ្ឋានខេត្តព្រៃវែង។

ចំនែកការប្រកួតថ្ងៃស្អែកទី២៤ ខែមេសា ខេត្តកំពត ទទួលខេត្តមណ្ឌលគីរីនៅកីឡដ្ឋានខេត្តកំពង ខេត្តកំពង់ធំ ទទួលព្រះវិហារនៅកំពង់ធំ និងខេត្តត្បូងឃ្មុំប្រកួតជាមួយខេត្តពោធិសាត់នៅទីលានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់។

ដោយឡែកការប្រកួតថ្ងៃទី២៥ ខែមេសា កោះកុង ទទួលខេត្តស្វាយរៀងនៅទីលានខេត្តកោះកុង និងខេត្តរតនៈគីរី ប្រកួតជាមួយខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង